ព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០០និង២០នាទី រំលងអាធ្រាត្រ នៅតាមបណ្តោយផ្លូវ ២៨មិថុនា មុខអាហារដ្ឋាន សំពៅមាស ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង ម៉ាក BEAT ពណ៍ក្រហម-ស គ្មានផ្លាកលេខ បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ បុរសជនជាតិចិនម្នាក់ដែលកំពុងជិះម៉ូតូកង់បី រួចគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៍មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១៥និង៣០នាទី ថ្ងៃដដែល ទើបឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ នៅចំណុច ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ចំពោះជនសង្ស័យទាំង០២នាក់ខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទ​ព្រះសីហនុ

Share.