ពានរង្វាន់បាល់ទាត់ផ្នែកបុរស Merlion Cup ឆ្នាំ២០២៣ ដែលក្រុមយុវជនក្រោមអាយុ២២ឆ្នាំកម្ពុជា ចូលរួមនឹងចាប់ផ្ដើមការប្រកួតនៅល្ងាចនេះហើយ ដោយក្រុមយុវជនក្រោមអាយុ២២ឆ្នាំកម្ពុជា ត្រូវជួបជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុ២២ឆ្នាំ នៅកីឡដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី វេលាម៉ោង ៤.០០ នាទីរសៀល (ម៉ោងនៅកម្ពុជា) ផ្សាយផ្ទាល់ដោយ BTV ។
ដូចនេះមុនឈានដល់ដំណើរនៃការប្រកួតនៅរសៀលនេះ ក្រុមការងារសារព័ត៌មានត្រយង សូមលើកយកប្រវត្តិខ្លះៗនៃពានរង្វាន់នេះលើទឹកដីនៃប្រទេសសិង្ហបុរី។


