ភ្នំពេញ÷បុរសពិការជើងម្នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ក្រោយបើករថយន្ដបុករះបណ្ដាលអោយរថយន្ដពីរគ្រឿង ម៉ូតូមួយគ្រឿង នឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមរងការខូចខាតនៅតាមបណ្ដោយវិថីចោមចៅ
នាវេលាយប់រំលងអាធ្រាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ :២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ តាមបណ្ដោយវិថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រពភនៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសពិការជើងម្ខាងម្នាក់ បើករថយន្ដម៉ាតាកូម៉ាមួយគ្រឿង ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ 2BQ-5387 ដោយធ្វើដំណើរតាមបណ្ដោយវិថីចោមចៅ ក្នុងទិសដៅពីត្បូងមកជើង ដោយល្បឿនលឿន លុះធ្វើដំណើរមកដល់មុខរោងចក្រ៦ជាន់ ក៏រ៉េចង្កូតទៅកៀរម៉ូតូហុងដាស្ដុបពីមួយគ្រឿង ដែលបើកបរដោយនារីម្នាក់ បណ្ដាលអោយដួលហើយរងការខូចខាតបន្ទិចបន្ទួច អ្នកបើកបររងរបួសស្រាល។ រថយន្ដបង្ករមិនទាន់អស់ល្បឿនទេក៏ជ្រុលចង្កូត ទៅបុករថយន្ដលុចសុីស RX300 មួយគ្រឿង ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2K-1336 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា ពេញទំហឹងបណ្ដាលអោយរងការខូចខាតខ្ទិចមួយកំណាត់ក្រោយ ហើយអ្នកបើកបររងរបួស្រាល។ រថយន្ដបង្ករនៅតែមិនទាន់អស់ល្បឿនទៀត ក៏ហោះឡើងលើខឿនពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងមួយដើបបាក់រាបដល់ដី ហើយរថយន្ដបន្ដទៅបុកខឿនចិញ្ចើមផ្លូវម្ខាងទៀត រងការខូចខាតស្ទើរមួយជុំរថយន្ដ ទើបអស់ល្បឿនទៅមុខលែងរួច។ចំណែកអ្នកបើកបររថយន្ដបង្កររងរបួសធ្ងន់ ត្រូវបានរថយន្ដសង្រ្គោះដឹកយកទៅសង្រ្គោះភ្លាមៗនៅឯមន្ទីពេទ្យ។

ក្រោយពីកើតហេតុក៏មានវត្តសមត្ថកិច្ចជំនាញ នរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែង រួចស្ទួចរថយន្ដទាំងពីរនឹងម៉ូតូយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុង ដើមកបីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕


អត្ថបទ៖រូបភាពដោយ:ត្រយងតូច

Share.