ភ្នំពេញ៖ រថយន្តអាល់ហ្វាត មួយគ្រឿង បេីកបរដោយបុរសម្នាក់ បានបេីកទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក Mazda 3 បុកចំពីជំហៀង វិលរថយន្តមួយជុំរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះដែរកេីតឡេីង នៅវេលាម៉ោង ១១:៥០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវ ១៤៣ កែង ៣៩៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បេីករថយន្តម៉ាក អាល់ហ្វាតពណ៌សមួយគ្រឿង ដែលមានពាក់ស្លាកលេខ ភ្នំពេញ: 2BJ- 2598 បេីកបរទិសដៅ ពីជេីងមកត្បូង (១៤៣) ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ក៏ស្រាប់តែប៉ះគ្នាជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក Mazda 3 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-5058 ដែលបេីកបរទិសដៅពី លិចទៅកើត (៣៩៦) បុកពីជំហៀងរថយន្ត បណ្តាលឲ្យភាគីខាងរថយន្ត Mazda 3 រងការខូចខាត ខ្ទេចផ្នែកខាងឆ្វេងយ៉ាងដំណំ នឹង រថយន្តអាល់ហ្វាត រងការខូចខាតផ្នែកខាងមុខដែល។

ក្រោយពេលកេីតហេតុដោយសារ ការចរចាមិនត្រូវរូវគ្នា ទេីបសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការវាស់វែង រួចយករថយន្តទាំង២គ្រឿងទៅរក្សារទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.