ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​ទាំង​១២ ដែល​ខ្លាំង​ជាង​គេ​ឡើង​​ដល់​វគ្គ​ជម្រុះ​ជុំទី៣ ប្រចាំ​ទ្វីប​អាស៊ី នៃ​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar បាន​ចាប់​ជា​២​ពូល​រួចរាល់​ហើយ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ ក្នុង​ស្នាក់ការ​កណ្ដាល​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

ពូល A៖ អ៉ីរ៉ង់,កូរ៉េខាងត្បូង,អារ៉ាប់រួម,​អ៉ីរ៉ាក់,ស៊ីរី,លីបង់
ពូល B៖ ជប៉ុន,អូស្រ្ដាលី,​អារ៉ាប៊ីសាអូឌីត,​ចិន,អូម៉ង់,វៀតណាម

ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំទី៣ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០២២ ដោយ​ក្រុម​លេខ១​និង​លេខ២ តាម​ពូល សរុប​៤ ក្រុម​មាន​ឈ្មោះ​តំណាង​ទ្វីប​ឡើង​ទៅ​ប្រកួត វគ្គ​៣២​ក្រុម​ចុងក្រោយ​ពានរង្វាន់ 2022 FIFA World Cup Qatar ហើយ​ក្រុម​លេខ៣ ទាំង​២​ពូល​ត្រូវ​​ប្រកួត​គ្នា​រក​អ្នក​ឈ្នះ​ទៅ​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​នៅ​ទ្វីប​ផ្សេង​ទៀត ដើម្បី​បំពេញ​១កៅអី​ឡើង​ទៅ​បន្ត៕

អត្ថបទពាក់ព័ន្ធ៖អាស៊ាន៖​អាជ្ញាកណ្ដាល​ថៃ,ម៉ាឡេស៊ី​និង​សិង្ហបុរី​​ កាន់​កញ្ចែ​​៤ប្រកួត​នៅ​​​ជម្រុះ World Cup ប្រចាំ​ទ្វីប​

Telegram-Troryorng
Share.