សិល្បៈជាតិ៖ តាមការបង្ហើបរបស់លោក ម៉ែន និមលរ័ត្ន បានឱ្យដឹងថា នៅក្នុងកម្មវិធី « ចូលឆ្នាំ​បន្ទាយឆ្មារ​» ខាងមុខនេះ លោកនឹងដឹកនាំក្រុមបវរកញ្ញា​ បុរសឯក​ និង​ CIM Stars ជាច្រើន​ដួង ចូលរួមលេងល្បែងកម្សាន្តជាមួយប្រិយមិត្តប្រជាពលរដ្ឋ រយៈពេល ៤ ថ្ងៃពេញតែម្ដង។

នាយកប្រតិបត្តិ​​ក្រុមហ៊ុន​បង្ហាញ​​ម៉ូដ​ CIM រូបនេះបានបង្ហើបឱ្យដឹងថា បវរកញ្ញា​ បុរសឯក​ និង​ CIM Stars ជាច្រើន​ដួងនឹងបង្ហាញវត្តមាននៅលើទឹកដីនៃខេត្ត បន្ទាយមានជ័យ​ នៅក្នុងកម្មវិធី​ ចូលឆ្នាំ​បន្ទាយឆ្មារ​ នាឱកាសពិធីបណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ តាមរយៈចូលរួម​លេងល្បែងប្រជាប្រិយ​ រាំលេងកម្សាន្ត​ និងកម្មវិធីសប្បាយៗជាច្រើនទៀត។ នៅក្នុងនោះរួមមាន៖

កញ្ញា ជា ចារ៉ានី Miss International Cambodia 2022

-កញ្ញា​ ដាំ សុភក្រ្ត័ស៊ីនឌី Miss Earth Cambodia 2021

-កញ្ញា សួន ពិសី Miss Asian Global Cambodia 2023

-កញ្ញា Mai Ya Miss Queen Cambodia 2023

-លោក ធី លុច CIM Stars

-លោក Buncher Both CIM Stars

រួមទាំងតារា CIM Stars ជាច្រើនដួងទៀតចូលរួម។ ប្រិយមិត្តមហាជនអាចចូលរួម ល្បែងប្រជាប្រិយ ទស្សនាការដើរបង្ហាញម៉ូដ ឬការសម្ដែងសមត្ថភាពរបស់បវរកញ្ញា​​ បុរសឯក​​ និង​​ CIM​ Stars និងរាំកម្សាន្តសប្បាយនាថ្ងៃ«ចូល​ឆ្នាំ​​បន្ទាយ​ឆ្មារ​​»។

លើសពីនេះ ក៏មានស្ដង់ពិព័រណ៍ទំនិញដ៏សម្បូរបែប ការបណ្ដែតប្រទីប នៅកសិន្ធប្រាសាទបន្ទាយឆ្មារ, ទស្សនាគុនល្បុក្កតោ, ល្ខោនខោល នៅក្ដារបែនបន្ទាយឆ្មារ និងរីករាយតំបន់ត្រជាក់ចិត្តជាដើម។

សូមជម្រាបថា កម្មវិធី «ចូល​ឆ្នាំ​​បន្ទាយ​ឆ្មារ​​» នឹងធ្វើឡើងនៅលើទឹកដីនៃប្រាសាទបន្ទាយឆ្មារ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣,១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕

Share.