សិល្បៈ​អន្តរជាតិ​៖​ Taew Natapohn មិន​បាន​ចូលរួម​ក្នុង​កម្មវិធី​គម្រប់​ខួប​៥៣​ឆ្នាំ​ របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣​ថៃ​ ដែល​ជា​កម្មវិធី​ដ៏​ធំ​ប្រចាំ​​​ហើយ​តារា​កុង​ត្រា​គួរ​តែ​មាន​វត្តមាន​ ដែល​កត្តា​នេះ​បង្ករ​ឱ្យ​មហាជន​មាន​ចម្ងល់​ថា​​មូល​ហេតុ​អ្វី​ទើប​តារា​ស្រី​ជួរ​មុខ​​ប្រចាំ​ប៉ុស្ដិ៍​នេះ​ដូច​ជា​ Taew បែរ​ជា​មិន​មក​ចូលរួម​?

ពិត​ជា​ធ្វើ​ឱ្យ​មហាជន​មាន​ការ​សង្ស័យ​ដោយ​សារ​នៅ​ក្នុង​កម្មវិធី​ Channel 3 «៥៣​ឆ្នាំ​ប៉ុស្ដិ៍​លេខ​៣​ល្អ​ដល់​ចិត្ត​ ឬ​កម្មវិធី​ទាត់​បាល់​ប្រចាំ​ប៉ុស្ដិ៍​លេខ​៣​ ដែល​​តែង​តែ​រៀបបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ហើយ​រៀបចំ​នៅ​កីឡាដ្ឋាន ​រ៉ាំងស៊ីត កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា កន្លង​ទៅ​នេះ​ បែរ​ជា​អវត្តមាន​ Taew រហូត​មាន​ការ​សង្ស័យ​ និង​​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ចំពោះ​រឿង​នេះ​។

មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​សង្ស័យ​យូរ​ទី​បំផុត​ ស្រី​តូច​ច្រឡឹង​រូប​នេះ​​បាន​ចេញ​មក​បក​ស្រាយ​តាម​រយៈ​ IG ផ្ទាល់​ខ្លួន​របស់​កញ្ញា ​@taewaew_natapohn យ៉ាង​ដូច្នេះ​ថា​៖ «សោកស្ដាយ​ណាស់​ ឆ្នាំ​នេះ​មិន​មាន​ឱកាស​​ទៅ​ចូល​រួម​កម្មវិធី​ខួប​គម្រប់​៥២​ឆ្នាំ​របស់​ប៉ុស្ដិ៍​លេខ​៣ ព្រោះ​ជា​ធម្មតា​មិន​ដែល​ខក​ខាន​​ឆ្នាំ​ណា​ម្ដង​នោះ​ឡើយ​ ចង់​ទៅ​រាំ​ជាមួយ​​គ្រប់​ៗ​គ្នា​ ទើប​ឆ្លៀត​ឱកាស​នេះ​សុំ​ទោស​បង​ៗ​ប្អូន​ៗ​មិត្ត​ៗ​ ថ្នាក់​ដឹកនាំ​និង​អ្នក​គាំទ្រ​គ្រប់​គ្នា​នា​ខណៈ​នេះ​ផង​ ប៉ុន្តែ​ដោយ​សារ​តែ​ខ្ញុំ​កំពុង​តែព្យាបាល​ខ្លួន​ដោយ​សារ​បញ្ហា​សុខ​ភាព​ដែល​កើត​មាន​តាំង​ពី​ដើម​ឆ្នាំ ​ទើប​ចាំ​បាច់​ត្រូវ​ពេល​វេលា​នេះ​ថែ​រក្សា​សុខ​ភាព​ខ្លួន​ឯង​ជា​ដំបូង​ ដើម្បី​បាន​ជា​សះស្បើយ​និងអា​ច​ត្រលប់​មក​បំពេញ​ការងារ​យ៉ាង​ពេញ​ទំហឹង​ម្ដង​ទៀត​​»

ជា​ចុង​ក្រោយ​ខ្ញុំ​សូម​អរគុណ​ចំពោះ​កម្លាំង​ចិត្ត​ពី​គ្រួសារ​ មិត្ត​ភក្ដិ អ្នក​ជុំវិញ​ខ្លួន​ដែល​ស្រលាញ់​និង​បារម្ភ​ចំពោះ​ខ្ញុំ​យ៉ាង​ខ្លាំង​ ហើយ​ក៏​សូមអរគុណចំពោះ​អ្នក​គ្រប់​គ្នា​ដែល​យល់​ពី​ខ្ញុំ​ដូច​គ្នា​

ប្រភព៖ siamnews.com

Share.