សិល្បៈ​អ​ន្តរជាតិ៖ បុរស​ជា​ Net Idol លើ​ Tiktok មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដោយ​សារ​តែ​លោក​ឧស្សាហ៍​ចែក​រំលែក​ជីវិត​ប្រចាំ​ថ្ងៃ​ជា​មួយ​ភរិយា​ជា​តុក្កតា​ ដោយ​ថ្មី​ៗ​នេះ​ លោក​បាន​ប្រកាស​​​ដំណឹង​រីករាយ​ស្វាគមន៍​​កូន​ទីបី​របស់​ខ្លួន​ជា​មួយ​ភរិយា​។

អាន​អត្ថបទ៖ Net Idol បង្ហាញ​រូប​ភរិយា​ពពោះ​ត្រៀម​សម្រាល​កូន​ ប៉ុន្តែ​មហាជន​បែរ​ជា​ព្រឺ​សំបុរ​ព្រោះ​ភរិយា​មិនមែន​មនុស្ស

Cristian Montenegro មុន​នេះ​​ល្បីល្បាញ​ខ្លាំង​ណាស់​តាម​បណ្ដាញ​សារព័ត៌មាន​នានា​ក្រោយ​លោក​បាន​ទម្លាយ​ផែនការ​រៀប​ការ​ជាមួយ​នឹង​សង្សារ​ Natalia ហើយ​អ្នក​ទាំង​ពីរ​មាន​កូន​ប្រុសស្រី​ជា​មួយ​គ្នា​។ លោក​តែង​តែ​បង្ហោះ​ពី​ទំនាក់​ទំនង​លោក​ជាមួយ​ភរិយា​នៅ​លើ​គណនី​ Tiktok @montbk5959 ហើយ​ថ្មីៗ​នេះ​លោក​ទើប​តែ​ធ្វើ​បច្ចុប្បភាព​ជីវិត​ប្រចាំ​ថ្ងៃ​ដោយ​ស្វាគន៍​កូន​ទីបី​របស់​ខ្លួន​ជាមួយ​ភរិយា​។

Natalia និង​កូន​ង៉ែត​ទីបី​

នៅ​ក្នុង​ឃ្លីប​ដែល​មាន​ចំនួន​ទស្សនា​កើន​ឡើង​ដល់​៣,៥​លាន​ដង​ លោក​បាន​បង្ហោះ​ពី​រូបភាព​ដែល​ដូច​ជា​លោក​នៅ​មន្ទីរពេទ្យ​ ហើយ​បន្តិច​ក្រោយ​មក​ Natalia បាន​សម្រាល​កូន​ទីបី​ ដោយ​លោក​បាន​ប្រើ​ចំណង​ជើង​ថា​៖ «ស្វាគមន៍​Sammy Montenegro»។ នៅ​ក្នុង​វីដេអូ​នោះ​ដែរ​ បុរស​កូឡុំប៊ី​រូបនេះ បាន​ស្លៀកពាក់​ជា​រ៉ូប​ដូច​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ចំណែក​គូ​ដណ្ដឹង​របស់​លោក​បាន​ស្លៀក​រ៉ូប​ហើយ​គេ​ងលើ​គ្រែ​ ​​មាន​គ្រូ​ពេទ្យ​​ដែល​ជា​តុក្កតា​ដូច​គ្នា​ជួយ​សម្រាល​។

បណ្ដា​អ្នក​គាំទ្រ​ដែល​តែងតែ​តាមដា​នជីវិត​ស្នេហា​រវាង​មនុស្ស​និង​តុក្កតា​ ចេញ​នាំ​សម្ដែង​ការ​ត្រេក​អរចំពោះ​វត្តមាន​សមាជិក​ថ្មី​នៃ​គ្រួសារ​ Montenegro យ៉ាង​ដូច្នេះ

សូម​​អបអរសាទរ​លោក​និង​គ្រួសា​របស់​លោក​
ស្វាគមន៍ Sammy
កូន​តូច​ពិត​ជា​ស្រស់ស្អាតប្រៀប​ដូច​ជា​តុក្កតា​តូច​មួយ​ដូច្នេះ​ដែរ​
អ្វី​ដែល​ល្អ​បំផុត​គឺ​ក្រុម​គ្រូពេទ្យ​

ខណៈ​អ្នក​ខ្លះ​ទៀត​ហាក់​បញ្ចេញ​មតិ​ផ្ទុយ​បែប​នេះ​ថា​

ខ្ញុំ​ធ្វើ​មិន​បាន​ទេ​។ ខ្ញុំ​ខ្លាច​ផង​ហើយ​សើច​ផង​ក្នុង​ពេល​ជាមួយ​គ្នា
ប្រុស​ម្នាក់​នេះ​គួរ​តែ​ធ្វើ​ជា​អ្នក​កាត់​ត​នៅ​ក្នុង​ផលិតកម្ម​។ មិន​កុហក​ទេ។

តាម​ដឹង​ Cristian បាន​ចាប់​ផ្ដើម​ទាក់ទង​ Natalia ក្រោយ​ហត់​នឿយ​នឹង​ភាព​នៅ​លីវ​របស់​ខ្លួន​ជា​ច្រើន​ឆ្នាំ​។ ខណៈ​ដែល​លោក​ត្រៀម​រៀប​មង្គល​ការ​ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​ពន្យា​ពេល​ដោយ​សារ​តែ​វត្តមាន​ថ្មី​របស់​កូន​តូច​របស់​ពួក​គេ​។

កន្លង​មក​លោក​ធ្លាប់ប្រឈម​នឹង​ទស្សនៈ​​អវិជ្ជមាន​នានា​ជុំវិញ​ទំនាក់ទំនង​ខុស​ប្រក្រតី​របស់​លោក​ជាមួយ​នឹង​តុក្កតា​ ប៉ុន្តែ​លោក​បាន​ឆ្លើយ​តប​វិញ​ថា​៖បើសិន​មិន​មាន​តុក្កតាទេ​នោះ​ ខ្ញុំ​ប្រហែល​ជា​កាន់​តែ​ឯកា​ខ្លាំង​ថែម​ទៀត​។ តែ​យ៉ាង​ហោច​ណាស់ក៏​ខ្ញុំ​មាន​អ្វី​នឹង​គេ​ដែរ​។

បុរស​កូន​សុទ្ធតែ​ជា​តុក្កតា​នេះ​បាន​​ពន្យល់​បន្ថែម​ពី​សុភមង្គល​ដែល​លោក​ទទួល​បាន​ក្រោយ​សាង​ទំនាក់ទំនង​ជា​មួយ​ Natalia ដែល​ជា​តុក្កតា​ថា៖ «នៅជាមួយ​ Natalia ពួក​យើង​អង្គុយ​មើល​ទូរទស្សន៍​ជាមួយ​គ្នា​ ហើយ​ជជែក​គ្នាពី​រឿង​រ៉ាវ​ផ្សេងៗ​» «ពួក​អ្នក​ទាំង​អស់នោះ​មិន​ដឹង​ទេ​ថា​ខ្ញុំ​ស្រលាញ់​នាង​ខ្លាំង​ដល់​កម្រិត​ណា»៕

ប្រភព៖ MSN

Share.