វីដេអូ​ខ្លី​ផ្សព្វផ្សាយ​ភាពយន្ត​​ខ្នាត​ធំ​បែប​តន្ត្រី​ទំនើប​ «​Chinderella​» ​បាន​បង្ហោះ​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​ហើយ​​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ម្សិលមិញ​នេះ​។ ក្នុង​វីដេអូ​ដែល​មាន​រយៈ​ពេល​ត្រឹម​ ៣០​វិនាទី បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ Camila Cabello ដែល​សម្ដែង​ជា​តួ​អង្គ​ Cinderella គឺ​ពិត​ជា​លេច​ធ្លោ និង ទាក់ទាញ​ខ្លាំង​សម្រាប់​​ស្នាដៃ​ភាពយន្ត​ដំបូង​របស់​ខ្លួន​។​

ក្នុង​វីដេអូ​នោះ​ Cinderella កំពុង​តែ​ដេរ​រ៉ូប​ហើយ​និយាយ​ជាមួយ​នឹង​ខ្លួន​ឯង​ «ឆាប់​ៗ​នេះ​មនុស្ស​គ្រប់​គ្នា​នឹង​ស្គាល់​ឈ្មោះ​របស់​ខ្ញុំ​។ ជីវិត​នៅ​ខាង​ក្រៅ​បន្ទប់​ក្រោម​ដី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​នេះ​»

នៅ​ក្នុង​វីដេអូ​នោះ​តួ​អង្គអ្នក​ម្ដាយ​ទេព​អប្សរ​ដែល​សម្ដែង​ដោយ​ Billy Porter ក៏​​មាន​បង្ហាញ​វត្តមានដែរ​។

Camila Cabello បាន​ចែក​រំលែក​ឃ្លីបវីដេអូ​ខាង​លើ​នៅ​លើ​ IG ផ្ទាល់​ខ្លួន​ ព្រម​ជា​មួយ​នឹង​រូប​ Emoji យំ​ចំនួន​៣​ ព្រម​ជា​មួយ​នឹង​សំណេរ​​ថា​៖ «នេះ​គឺ​ជា​បទ​ពិសោធ​ដ៏​មហស្ចារ្យ​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ។​ ខ្ញុំ​អន្ទះសារ​ចង់​មើល​ខ្លាំង​ណាស់​។ ចេញ​នៅ​ @amazonprimevideo នៅ​ថ្ងៃ​ទី​៣ ខែ កញ្ញា។»

ភាពយន្ត​ Cinderella និពន្ធ​ និង​ ដឹកនាំ​ដោយ​ Kay Cannon សម្ដែង​ដោយ​ Cabello ,Porter, Idina Menzel, Minnie Driver, Pierce Brosnan, James Corden, និង​ Nicholas Galitzine។

ប្រភព៖ Yardbarker

Telegram-Troryorng
Share.