កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនលីគកំពូលកម្ពុជា Cambodian Premier League បានបញ្ចេញរូបរាងថ្មីនៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣។

តោះមកដឹងអំពីអត្ថន័យ ជុំវិញរចនាប័ទ្មនៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣៖
-ពាននេះគឺតំណាងឲ្យ កម្លាំងថាមពល ឆន្ទៈ និងការជំរុញទឹកចិត្ត
-ពណ៌ស្វាយនៃផ្នែកខាងក្រោមនៃពាននេះគឺតំណាងឲ្យពណ៌នៃការប្រកួត Cambodian League Cup។
-ផ្នែកផ្សេងទៀតគឺស្រោបដោយពណ៌ប្រាក់ដែលតំណាងឲ្យ ជ័យជំនះ ភាពស្មោះត្រង់ សំណាងល្អ ភាពរុងរឿង និងទ្រព្យសម្បត្តិ
-ដងចន្លុះ ជាគំនិតបង្ហាញអំពីសម្ភារៈសម្រាប់ដាក់ចន្លុះដើម្បីអុជបំភ្លឺ ដែលជាទីពេញនិយមប្រើប្រាស់របស់មនុស្សសម័យបុរាណ ដែលមានក្នុងសង្គមជារួម និងបញ្ជាក់ពីគោលបំណងនៃការប្រើប្រាស់ក្នុងគោលដៅតែមួយដោយផ្សារភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនកម្ពុជាជាមួយនឹងពាន
-ភ្លើង បង្ហាញពីអំណាច ថាមពលដ៏មោះមុត និងការជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាង
-មនុស្ស ការអបអរ ភាពក្លាហាន ការប្រកួតប្រជែង និងស្មារតីកីឡា។

SILVER ពណ៌ប្រាក់៖
– Success ជោគជ័យ
– Loyalty ភាពស្មោះត្រង់
– Good fortune សំណាងល្អ
– Prosperity ភាពរុងរឿង
– Wealth ទ្រព្យសម្បត្តិ។

CIRCLE រង្វង់មូល៖
– Wholeness, unity ការរួបរួម
– Completion ភាពពេញលេញ
– Positive emotion ភាពវិជ្ជមាន
– Protection ការការពារ
– Free movement with power and energy – ការធ្វើចលនាដោយសេរីជាមួយនឹងកំលាំង និងថាមពល។

FIRE ភ្លើង៖
– Energy កំលាំងថាមពល
– Passion and inspiration (ឆន្ទៈ និងការជំរុញទឹកចិត្ត)។

MAP ផែនទី៖
– Cambodia ប្រទេសកម្ពុជា
– Relationship ទំនាក់ទំនង៕

Share.