សិល្បៈជាតិ៖ ក្រុមចម្រៀង MoMo Team បានបញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើងថា «ស្នេហ៍ប្រុសខុសភេទ» ដែលកំពុងល្បីល្បាញនៅលើបណ្ដាញសង្គម រហូតមកអ្នកចាក់ស្ដាប់ផង និងរាំកម្សាន្ត។ បទកន្ទ្រាក់អារម្មណ៍មួយនេះ តើមានប្រភពដើមមកពីបទអ្វី?

មែនទែនទៅ បទនេះគឺបានច្រៀង Cover ពីបទថៃដែលមានចំណងជើងថា «ผู้ชายของฉัน (ភូឆាយខងឆាន់)» របស់អ្នកចម្រៀងស្រីថៃឈ្មោះ ហ្វុន ថាណាស៊ុនថន (ฝน ธนสุนธร)។ បទនេះដែរ បានបញ្ចេញជាផ្លូវការនៅលើយូធូប Music-D-entertainment Official កាលពី ៤ ឆ្នាំមុនមកម្ល៉េះ ដោយមានអ្នកគាំទ្រទស្សនាជិត ៣ លានដង។

ដោយឡែក បទ «ស្នេហ៍ប្រុសខុសភេទ» របស់ក្រុម MoMo Team ក៏កំពុងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីដូចគ្នា ជាពិសេសគឺពិតជាស័ក្ដសមចំពោះពេលវេលានៃរដូវកាលពិធីបុណ្យចូលឆ្នាំខ្មែរដែលខិតជិតមកដល់។ ក្រុម MoMo Team មានសមាជិកទាំងអស់ ៥ នាក់ ដែលមានវត្តមានដូចជា ផេនខេក ស៊ីងស៊ីង ស្រីកែវ ផាំងផាំង និងកុលាប។ វត្តមានសមាជិកក្រុមនេះគឺបានបំបែកចេញក្រុមកំប្លែង យក្សភ្លោះ ដោយដកសមាជិកក្រុមចេញម្នាក់គឺ កញ្ញា យ៉េយ៉េ។

សូមជម្រាបថា បទថ្មីរបស់ក្រុម MoMo Team មួយនេះបានធ្វើឱ្យអ្នកស្ដាប់ចូលចិត្តច្រៀងតាមមួយឃ្លាថា ៖ «ស្លាប់ៗៗៗ» រហូតទន្ទេញជាប់មាត់។ យ៉ាងមិញ បទនេះបានបញ្ចេញផ្សាយជាផ្លូវការនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣នេះ ។ តើប្រិយមិត្តពេញចិត្តបទថ្មីកម្រិតណា កុំភ្លេច Comment ប្រាប់ខាងក្រោមនេះផង។

https://youtu.be/6owwVQhZ0hU
Share.