សមាជិក​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ផ្នែក​បុរស​បាន​ធ្វើ​ដំណើរ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​វេលា​ម៉ោង ២:០០នាទី​រសៀល ថ្ងៃ​អង្គារ ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ​ដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់​បាល់ទះ​អន្តរជាតិ​ Tri-Nation Volleyball Cup 2023 ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី និង​សិង្ហបុរី។

តាម​ប្រសាសន៍លោក​បណ្ឌិត​ អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ប្រកួត​ពានរង្វាន់​បាល់ទះ​អន្តរជាតិ​ Tri-Nation Volleyball Cup 2023 ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី និង​សិង្ហបុរី​ត្រៀមខ្លួន​ និង​កម្តៅ​សាច់ដុំ​ ដើម្បី​ឆ្ពោះទៅ​ការ​ប្រកួត​ជា​ផ្លូវការ ក្នុង​​នាម​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើ​ជាម្ចាសផ្ទះ។

កាលវិភាពប្រកួត Tri-Nation Volleyball Cup 2023៖

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣

  • ម៉ាឡេស៊ី B ប៉ះ សិង្ហបុរី វេលាម៉ោង ៧:៣០នាទី
  • ម៉ាឡេស៊ី A ប៉ះ កម្ពុជា វេលាម៉ោង ៩:៣០នាទី

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣

  • កម្ពុជា ប៉ះ សិង្ហបុរី វេលាម៉ោង ៧:៣០នាទី
  • ម៉ាឡេស៊ី A ប៉ះ ម៉ាឡេស៊ី B វេលាម៉ោង ៩:៣០នាទី

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

  • កម្ពុជា ប៉ះ ម៉ាឡេស៊ី B វេលាម៉ោង ៧:៣០នាទី
  • ម៉ាឡេស៊ី A ប៉ះ សិង្ហបុរី វេលាម៉ោង ៩:៣០នាទី

វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣

តាម​គម្រោង​ការ​ប្រកួត​នេះ​ដំណើរការ​ពី​​ថ្ងៃ​ទី២៩ ខែ​មីនា ដល់ ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០២៣ គឺជាវគ្គផ្ដាច់ព្រ័ត្រ ធ្វើ​ឡើង​លើ​ទីលាន​បាល់ទះ MBSA Indoor Volleyball Hall Section 4 នៅ Shah Alam, Selangor ម៉ាឡេស៊ី៕

Share.