បាល់ទះជម្រើសជាតិ​កម្ពុជា ផ្នែក​បុរស បាន​ភ្លាត់​ចាញ់​ក្រុម​ម៉ាឡេស៊ី A ប្រកួតទី១ នៃ​​កម្មវិធី Tri-Nation Volleyball Cup 2023 ក្នុងលទ្ធផលក្រុមជម្រើសជាតិកម្ពុជា ០ – ៣ ក្រុមជម្រើសជាតិ ម៉ាឡេស៊ី A (២៦ – ២៨ , ២១ – ២៥ , ១២ – ២៥)។

ឆ្លងកាត់​ប្រកួតទី១ កម្ពុជាចាញ់​ តែ​នៅ​សល់ ២ប្រកួត​ទៀត ដែល​ត្រូវ​ប៉ះ​ក្រុម​សិង្ហបុរី និងម៉ាឡេស៊ី B​
ដែលកាលវិភាពប្រកួត Tri-Nation Volleyball Cup 2023 មាន​ដូច​ខាង​ក្រោម៖

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣

  • កម្ពុជា ប៉ះ សិង្ហបុរី វេលាម៉ោង ៧:៣០នាទី
  • ម៉ាឡេស៊ី A ប៉ះ ម៉ាឡេស៊ី B វេលាម៉ោង ៩:៣០នាទី


ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

  • កម្ពុជា ប៉ះ ម៉ាឡេស៊ី B វេលាម៉ោង ៧:៣០នាទី
  • ម៉ាឡេស៊ី A ប៉ះ សិង្ហបុរី វេលាម៉ោង ៩:៣០នាទី

វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣

តាម​គម្រោង​ការ​ប្រកួត​នេះ​ដំណើរការ​ពី​​ថ្ងៃ​ទី២៩ ខែ​មីនា ដល់ ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០២៣ គឺជាវគ្គផ្ដាច់ព្រ័ត្រ ធ្វើ​ឡើង​លើ​ទីលាន​បាល់ទះ MBSA Indoor Volleyball Hall Section 4 នៅ Shah Alam, Selangor ម៉ាឡេស៊ី៕

Share.