កំពង់ធំ៖  នៅថ្ងៃទី ២៩ខែ មីនា ឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដែលឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចុះប្រតិបត្តិការទៅតាមគោលដៅដែលបានកំណត់ ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង ជាប្រធានក្រុមការងារ ព្រមទាំងសហការីបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច មុខព្រែកតាសោម ដល់មុខព្រែកជើងលោង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ និងផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជានេសាទដែលនេសាទនៅលើទឹកដីភូមិសាស្ត្រ ក្នុងតំបន់ហាមឃាត់ ដើម្បីការពារពូជត្រីឲ្យបានគង់វង្ស ទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ ។

 ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានបង្ហាញពីទឹកចិត្តក្នុងការដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបនិងទប់ស្កាត់បទល្មើស.ទទួលបានលទ្ធផលបង្ករសំណុំរឿងបាន ចំនួន០១ករណី បានរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងស្បៃមុងចំនួន១២របាំង ប្រវែង៧០០ម៉ែត្រ ឡុកចំនួន២៤គ្រឿង លប/លូចំនួន ២៤មាត់ បង្គោលចំនួន៣៥០ដើម ចាក់លែងត្រីស្រស់ចំរុះ ចំនួន២៥គីឡូក្រាម និងព្រលែងសត្វប្រវឹក ចូលទន្លេវិញ ។

សូមបញ្ជាក់ថាសម្រាប់ក្រុមការងារចុះបង្រ្កាបបទល្មើសបឹងទន្លេសាប ប្រើរយៈពេលមួយថ្ងៃគឺ ប្រើមធ្យោបាយដោយការណូតចំនួន០២គ្រឿង  កម្លាំងជាង១០នាក់៕

អត្ថបទ៖ កំពង់ធំ

Share.