ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) បាន​ចាប់ផ្ដើម​ធ្វើ​ការ​ប្រកួត​សប្ដាហ៍ទី១ ហើយកាលពីថ្ងៃទី២៨ មីនា ២០២៣ ដោយ​ខេត្តកមពង់ស្ពឺ ឈរនៅកំពូល​តារាង ពូល ក មាន ​៣ពិន្ទុ និង​ខេត្តត្បូងឃ្មុំឈរកំពូលតារាង ពូលខ មាន ៣ពិន្ទុ។

តារាងចំណាត់ថ្នាក់គិតត្រឹម «សប្តាហ៍ទី១» (ពូល ក និង ពូល ខ)

សម្រាប់​ប្រាក់​រង្វាន់ ពានរង្វាន់សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) មាន​ដូច​ខាង​ក្រោម៖

១. ក្រុម​ជើង​ឯក ទទួល​បាន​​ប្រាក់រង្វាន់ ២០លានរៀល
២. ក្រុម​ជើង​ឯក​រង ទទួល​បាន​​ប្រាក់​រង្វាន់ ១០លានរៀល
៣. ក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ៨លានរៀល
៤.កីឡាករទាត់​ចូល​ទី​ច្រើន​ជាងគេ ទទួលបានប្រាក់​រង្វាន់ ២លានរៀល
៥. អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២លានរៀល
៦. គ្រូបង្វឹកល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២លានរៀល

គួររំលឹកថា ការប្រកួតពានរង្វាន់សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី២៨ មីនា ២០២៣ រហូតដល់ ថ្ងៃទី៧ តុលា ២០២៣ ដោយមានក្រុមចំនួន២០ចូល​រួមប្រកួត បែងចែកជា៤ពូល៖ ក, ខ, គ, ឃ។

កាលវិភាគប្រកួត ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) ដូចខាងក្រោមនេះ៖

Share.