អ្នកជំងឺកូវីដ១៩មកពីខេត្តព្រវែងម្នាក់ទៀតហើយបាត់បង់ជីវិត ធ្វើឲ្យតួលេខអ្នកស្លាប់កើនដល់២២នាក់នៅកម្ពុជា។

យោងតាមសេចក្តីរាយការណ៍បានឥ្យដឹងថា មានបុរសជនជាតិខ្មែរអាយុ៣៥ឆ្នាំម្នាក់ទៀតបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

បុរសជាអ្នកជំងឺរូបនេះស្នាក់នៅឃុំព្រែកឃ្នាសស្រុកមេសាងខេត្តព្រៃវែង និងបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីរសៀលថ្ងៃ០៥ ខែមេសា ឆ្នាំ២០២១ និងបានទទួលមរណភាពនៅក្នុងថ្ងៃដដែលមុនពេលទទួលបានលទ្ធផលជាវិជ្ជមានកូវីដ១៩៕

Share.