បាត់ដំបង÷ កូនសិស្សសាលាចំនួន ៥នាក់បានលង់ទឹកស្លាប់ ក្រោយបាត់ខ្លួនជាច្រើនម៉ោងទើបប្រទះឃើញអណ្តែតស្លាប់ក្នុងទឹកស្រះក្រោយសាលា។

សមត្ថកិច្ចបានឲ្យថឹងថា ករណីក្មេងលង់ទឹកស្រះនេះបានបង្កការភ្ញាក់ផ្អើលក្រោយជនរងគ្រោះបានបាត់ខ្លួននៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នៅត្រង់សាលាបឋមសិក្សាស្រឡៅទង ឋិតក្នុងក្រុមទី ០១ ភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

សពកុមាររងគ្រោះមានឈ្មោះវុធ អី អាយ ៧ឆ្នាំ, ឈ្មោះ ជា ស្រីឌឿន អាយុ ១១ឆ្នាំ , ឈ្មោះ លួង លីតា អាយុ ៩ឆ្នាំ, ឈ្មោះ ធីម មេងលី អាយុ ៩ឆ្នាំ និងឈ្មោះ វ៉ាន់ គឹមហៀង អាយុ ៩ឆ្នាំ។ សាកសពបានខ្លួនជាច្រើនម៉ោង រហូតដល់ម៉ោង ៥:០០នាទីល្ងាចថ្ងៃដដែលទើបអ្នកស្រុកប្រទះឃើញនៅក្នុងស្រះទឹក ឋិតនៅខាងក្រោយសាលារៀនដែលជនរងគ្រោះបានរៀន។

សមត្ថកិច្ចបានចុះពិនិត្យ វិភាគរួចហើយបានប្រគល់សពទៅឲ្យឳពុកម្តាយយកទៅធ្វើបុណ្យរៀងៗខ្លួន៕

អត្ថបទ៖ដំបងក្រញូង

Share.