ឧបករណ៍ភ្លេងខ្មែរ៖ ផ្លយ​ គឺជា​ឧបករណ៍​តន្ត្រី​មួយ​ប្រភេទ​របស់​បងប្អូន​ជនជាតិ​ភាគតិច ​ព្នង​ និង​ ជង​ ស្ថិតនៅ​តំបន់​ប៉ែក​ខាងលិច​នៃ​ប្រទេស​កម្ពុជា ។

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ ផ្លយ​គឺជា​ឧបករណ៍​តន្ត្រី​មួយ​ប្រភេទ​ដែលមាន​សារៈសំខាន់​ដល់​ប្រពៃណី​ជនជាតិ​ទាំងពីរ​នេះ ។ ឧបករណ៍​មួយ​ប្រភេទ​នេះ​បង្កើត​ឡើង​ដោយ​ឃ្លោក​គ្រាម​ និង​ឫស្សី​ ដែល​ជា​ប្រភព​ប្រកប​ដោយ​និរន្តរភាព​ពី​ព្រៃឈើ ។

ឧបករណ៍​តន្ត្រី​ផ្លយ​ត្រូវបាន​បង្កើត​ឡើងវិញ​ជាថ្មី​ដោយ​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អារ៉ែង​រួម​ជាមួយ​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​ (KMMB) ​នៃ​សិល្បៈ​ខ្មែរ​អមតៈ​ (CLA) ​ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា ៕

ប្រភព៖ ស្រាវជ្រាវ​ដោយ​លោក ហ៊ុន សារិន សាស្រ្តាចារ្យ​សិល្បៈ​តន្រ្តី

Share.