ភ្នំពេញ ៖ បុរសពីរនាក់ ម្នាក់ជាបុគ្គលិកមន្ទីរពេទ្យជប៉ុន និងម្នាក់ទៀតជាអ្នករក ស៉ី ដឹកទំនិញត្រូវបានកម្លាំង ប្រជាការពារ តាមឃាត់នាំសាកសួរនៅប៉ុស្តិ៍ស្រះចក បន្ទាប់ពីរកឃេីញមានសុកមនុស្ស ចំនួន ២ស្បោង ធំ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវខាងក្រោយមន្ទីរពេទ្យជប៉ុន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មនុស្សទាំង២នាក់ សមត្ថកិច្ចឃាត់ហៅសួរទី១ ឈ្មោះ ហុក វិចិត្រ ភេទប្រុស មុខរបរអ្នកដឹកទំនិញ និងទី២ ឈ្មោះ ភារុណ ភេទប្រុស ជាបុគ្គលិក មន្ទីរពេទ្យជប៉ុន។ មនុស្សទាំង២នាក់ ត្រូវបានកម្លាំងប្រជាការពារ ឃាត់នាំទៅសាកសួរនៅប៉ុស្តិ៍ ក្រោយពីប្រទះឃើញ ឈ្មោះ ហុក វិចិត្រ ដឹកសុខមនុស្ស២ថង នៅតាមផ្លូវខាងក្រោយមន្ទីរពេទ្យជប៉ុន។

ក្រោយពីសាកសួរ និងមានការស្រាយបំភ្លឺ ពីខាងរដ្ឋបាលរបស់មន្ទីរពេទ្យជប៉ុន បានបញ្ជាក់ប្រាប់ថា ៖ រាល់សំណល់ ក្រោយសម្រាលកូនហើយ ត្រូវដឹកយកទៅដុតកម្ទេចចោល នៅវត្តវ៉ារិន្ទ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ជារៀងរាល់ថ្ងៃ។

ប្រភពបន្តទៀតថា ការដែលដឹកសុកមនុស្សនេះ តាមកាលបើថ្ងៃណាមានច្រើន ដឹកតាមរថយន្ត តែបើថ្ងៃណាមានតិច ដឹកតាមម៉ូតូ ហើយនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ ខាងមន្ទីរពេទ្យទទួលសម្រាលកូនបានតិច សុខក៏មានតិច ក៏ឲ្យដឹកតាមម៉ូតូតែម្តងទៅ ហើយការដឹកជញ្ជូនសុខមនុស្សនេះ ជារៀងរាល់ថ្ងៃទេ ត្រូវយកទៅដុតកម្ទេចចោលនៅវត្តវ៉ារិន្ទ ព្រែកលៀប គ្រាន់តែតិច ឬច្រើន សូមបងប្អូនកុំឲ្យមានការយល់ច្រឡំ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.