ឆ្លងកាត់​សប្ដាហ៍ទី១ ថ្ងៃទី២៨-២៩ ខែមីនា នៃពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) មាន​៤ប្រកួត ក្រុម​ទាំង​អស់​ស៊ូត​បញ្ចូល​ទីគ្នា​បាន​ចំនួន ៨គ្រាប់​ខណ: កំពង់ចាម ជាក្រុមតែ១មុនគេ ដែលមិនទាន់ទាត់ចូលទីគូប្រកួត។

លទ្ធផលការប្រកួតសម្រាប់​សប្ដាហ៍ទី១៖

ក្នុងជំនួបកាលពីថ្ងៃទី២៩ ខែមីនា មន្ទីរ អយក ខេត្តកំពង់ចាម ចាញ់ មន្ទីរ អយក ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ១-០។ ដោយឡែក​​ខេត្តកំពង់ស្ពឺ ឈរនៅកំពូល​តារាង ពូល ក មាន ​៣ពិន្ទុ និង​ខេត្ត​ត្បូង​ឃ្មុំ​ឈរ​កំពូល​តារាង ពូលខ មាន ៣ពិន្ទុ។ តារាងចំណាត់ថ្នាក់គិតត្រឹម «សប្តាហ៍ទី១» (ពូល ក និង ពូល ខ)៖

គួររំលឹកថា ការប្រកួតពានរង្វាន់សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ​២០២៣-២០២៤ (ថ្នាក់ខេត្ត) ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី២៨ មីនា ២០២៣ រហូតដល់ ថ្ងៃទី៧ តុលា ២០២៣ ដោយ​មាន​ក្រុមចំនួន២០ចូល​រួមប្រកួត បែងចែកជា៤ពូល៖ ក, ខ, គ, ឃ៕

Share.