ខេត្តមណ្ឌលគីរី ៖ ជនជាតិម៉ាឡេស៊ីម្នាក់បានរងរបួសធ្ងន់ ដោយដំរីព្រៃបោលបុក បណ្ដាលឲ្យភ្លុកដំរី ចាក់ធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។ នេះបើតាមការឲ្យដឹងពី លោកវរសេនីយ៍ ឯក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក ។

ហេតុការណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស  អាយុ ប្រហែល ៣០ ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារឱ្យ អង្កការWWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅ ក ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។

តាមសេចក្ដីរាយការណ៍បឋមឲ្យដឹងថា នជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និងបន្តដឹកតាមកន្ទុំរុយសង្គ្រោះ នៅរាជធានីភ្នំពេញ៕

Share.