មណ្ឌលគិរី ៖ បុរស ជនជាតិ ម៉ាឡេស៊ីម្នាក់ ជាបុគ្គលិក អង្គការ ការពារ សត្វព្រៃ WWF ជំនាញខាង ដាក់ប្រឡៅក Radio tracker ត្រូវ ដំរីព្រៃ មួយ ក្បាល បោល បុក ពីក្រោយ ដោយប្រើ ភ្លុក ធ្លុះ ពី ខ្នង ធ្លា យមក ខាង មុខ ក្រោម ដោះរង របួសធ្ងន់ធ្លាយពោះវៀន គ្រាដែលជនរងគ្រោះព្យាយាមតាមបាញ់ថ្នាំសណ្តំដើម្បីដាក់ប្រឡៅក Radio មិនទាន់បានទាំងបាញ់ផង ស្រាប់តែសត្វដំរី សម្រុកបោលបុក វ័ធ មកលើជនរងគ្រោះ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥ នាទី ព្រឹក ថ្ងៃ ទី ៣១ ខែមីនា ឆ្នាំ២០២៣ នៅ ចំណុច ត្រពាំង មេ តយ ស្ថិត ក្នុង ទឹកដី ឃុំ ពូ ជ្រៃ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។

តាមអាជ្ញាធរបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ព្យាយាម បាញ់ថ្នាំ សណ្ដំ ដើម្បី ដាក់ កាមេរ៉ា នៅ ប្រឡៅ ក ប៉ុន្តែ មិន ទាន់ បាន បាញ់ ផង ក៏ ត្រូវ សត្វ ដំរី វាយប្រហារ មកលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ក្រោយ កើតហេតុភ្លាម ៗ ជនរងគ្រោះត្រូវបាន ក្រុមការងារ ដឹកទៅសង្គ្រោះ មន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី និង បន្ត ដឹក តាម ឧទ្ធម្ភាគចក្រ បញ្ជូនទៅកាន់មន្ទីរពេទ្យ រាជធានី ភ្នំពេញ ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.