ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជូនខ្លួន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បី ធ្វើការសាកសួរករណីដកកាំភ្លើងភ្ជង់ គេរឿងចរាចរណ៍។

ជនសង្ស័យមានឈ្មោះ បែល វ៉ាន់ដែន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល(អ្នកបើកឡាន Land Rover ផ្លាកលេខភ្នំពេញ 2BL-0199) ដោយឡែកបុរសដែលបើកឡាន Ford Ranger ដែលជាជនរងគ្រោះ ត្រូវគេភ្ជង់កាំភ្លើងនោះ ជាក្មួយថ្លៃរបស់លោកឧត្តមសេនីយ៍ ក្រោយកើតហេតុ ភាគីទាំងពីរបានទៅដោះស្រាយនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ភាគីទាំង២ ជាអ្នករស់នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ជាមួយគ្នា។

ករណីគឺកើតឡើងគ្រាដោយរឿងចរាចរណ៍តាមផ្លូវ បានធ្វើឲ្យអ្នកបើកឡាន Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B..0199 បានបើកដេញតាមចង់បុក អ្នកបើកឡាន Ford Ranger មួយគ្រឿងទៀត រហូតមកដល់ផ្ទះនៅបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ហើយថែមទាំងយកកាំភ្លើងមកភ្ជង់អ្នកបើកឡាន Ford ទៀតផង៕

អត្ថបទ៖ ចតុមុខ

Share.