​ប្រទះ​ឃើញ​ តារា​សម្ដែង​ល្បី​ហូលីវូដ​ អ្នក​ស្រី​ Angelina Jolie និង​ តារា​ចម្រៀង​ល្បី​ The Weekend ម្ចាស់​បទ​ល្បី​ «Blinding Lights» ណាត់​គ្នា​ញ៉ាំ​​អាហារ​ពេល​ល្ងាចនៅ​ភោជនីយដ្ឋាន​ Giorgio Baldi នា​ទី​ក្រុង​ Santa Monica រដ្ឋកាលីហ្វ័រញ៉ា​។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ទស្សនា​វដ្តី​ US Sun ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា «បុគ្គល​ល្បី​ទាំង​គូ» បាន​ចំណាយ​ពេល​វេលា​នៅ​ទីនោះ​ជា​ច្រើន​មក​ មុន​នឹង​​បំបែក​គ្នា​ចាក​ចេញ​ដើម្បី​បង្វែ​ការ​សង្ស័យ​។​

តារា​ស្រី​វ័យ​៤៦ឆ្នាំ​ ស្លៀក​ពុត​ពណ៌​ខ្មៅ​ និង​ ​ពាក់​ម៉ាស់​ដើម្បី​ការ​ពារ​សុវត្ថិភាព​ជំងឺ​កូវីដ​-១៩ ខណៈ​តារា​ចម្រៀង​វ័យ​ ៣១​ឆ្នាំ ដែល​ធ្លាប់​មាន​ប្រវត្តិ​ទាក់ទង​តារា​ស្រី​ល្បី​ៗ​ដូច​ជា​ Hadid និង​ Selena Gomez ស្លៀកខោខូវប៊យ ​និង​ ពាក់​អាវយឺត​ គ្រប​ពី​លើ​ដោយ​អាវ​ក្រៅ​ និង​ស្បែក​ជើង​ Boots​។

The Weekend

អ្នក​ស្រី​ Angelina ធ្លាប់​ត្រូវ​បាន​សួរ​ពាក់ព័ន្ធ​នឹង​បញ្ជី​​​ឈ្មោះ​ប្រការ​គួរ​ចៀសវាង​សម្រាប់​ដៃ​គូ​ថ្មី​ អ្នក​ស្រី​បាន​ឆ្លើយ​តប​ថា​ «ប្រហែល​ជា​មាន​​ប្រការ​គួរ​ចៀសវាង​ច្រើន​ ព្រោះ​ខ្ញុំ​រស់​នៅ​តែ​ម្នាក់​ឯង​យូរ​គួរ​សម​ដែរ​មក​ដល់​ពេល​នេះ​​»។ កាល​ពី​​ខែ​មុន​ អ្នក​ស្រី​បាន​បង្ហាញ​វត្តមាន​ជាមួយ​នឹង​អតីត​ស្វាមី​លោក​ Jonny Lee Miller បុរស​ដែល​អ្នក​ស្រី​បាន​រៀប​ការ​​ និង​ប្រើប្រាស់​ជីវិត​​ជាមួយ​រយៈ​ពេល​៣​ឆ្នាំ​ (១៩៩៦-១៩៩៩)។

ប្រភព​​ស្និទ្ធស្នាល​បាន​ឱ្យដ​ឹង​ថា «នៅ​ល្ងាច​ដែល​ណាត់​គ្នា​ដំបូង​ជាមួយ​នឹង​ Jonny អ្នក​ស្រី​ Angie យក​កូន​ប្រុស​តែ​ម្នាក់​ទៅ​ជាមួយ​គឺ​ Knox ព្រោះ​ Knox គឺ​ជា​ក្មេង​ទន់​ភ្លន់​ ហើយ​ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ​ក្នុង​ការ​ចាប់​ផ្ដើម​ណែនាំ​អ្នក​ណា​ម្នាក់​ឱ្យ​គេ​ស្គាល់​»។

Angie និង​ Jonny Lee Miller ​​កាល​មិន​ទាន់​លែងលះ

ប្រភព​​បាន​បន្ថែម​ទៀត​ថា​ថ្ងៃ​បន្ទាប់​ Angie បាន​នាំ​ Pax កូន​ប្រុស​ (ជនជាតិវៀតណាម​) ទីពីរ​ទៅ​ជួប​ជាមួយ​ Jonny ដើម្បី​ឱ្យ​ស្គាល់​គ្នា​កាន់​តែ​ច្បាស់​ ព្រោះ​ Pax ចង់​បន្ត​ការ​សិក្សា​នៅ​ New York ជា​កន្លែង​ដែល​ Jonny រស់​នៅ​។ ថ្វី​ត្បិត​ Pax និង​ ​តារា​​សម្ដែង​ពី​ភាពយន្ត​ «Elementary» ជួប​គ្នា​រយៈ​ពេល​ខ្លី​តែ​អ្នក​ទាំងពីរ​និយាយ​ចុះ​សម្រុង​គ្នា​បាន​យ៉ាង​ល្អ​។​

គួរ​ដឹង​ដែរថ​ា​ Angelina Jolie ​និង​អតីត​ស្វាមី​ Brad Pitt​ ​មាន​កូន​រួម​គ្នា​ចំនួន​៦​នាក់​គឺ​ ក​ូន​ទីមួយ​ Maddox (១៩ឆ្នាំ ជនជាតិ​ខ្មែរ) កូន​ទីពីរ​ Pax (អាយុ​១៧​ឆ្នាំ​ ជនជាតិ​វៀត​ណាម​) កូន​ទី​៣ Zahara (អាយុ​១៦​ឆ្នាំ​ ជនជាតិ​អេត្យូពី)​ កូន​ទី​៤ Shiloh (អាយុ​១៤​ឆ្នាំ​) កូន​ភ្លោះ​ទី​៤​ Knox និង​ Vivienne (អាយុ​១២ឆ្នាំ​)​ ៕

Telegram-Troryorng

Share.