ក្រុម​បាល់ទាត់​អ៊ីតាលី និង​អេស្ប៉ាញ បាន​កក់​កៅអី​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020 ក្រោយ​យក​ឈ្នះ​គូ​ប្រកួត​រៀងៗខ្លួន​នៅ​យប់​ថ្ងៃ​សុក្រ ចូល​ថ្ងៃ​សៅរ៍​នេះ ខណៈ​២គូ​ទៀត​ត្រូវ​ប្រកួត​បន្ត​នៅ​យប់​ថ្ងៃ​សៅរ៍ នេះ​ទៀត។

គូ​ប្រកួត​ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​​​មាន៖
-២ កក្កដា ២០២១ ស្វីស ១-១ (១-៣) អេស្ប៉ាញ
-៣ កក្កដា ២០២១ បែលហ្សិក ១-២ អ៊ីតាលី
-៣ កក្កដា ២០២១ ឆែក Vs ដាណឺម៉ាក ម៉ោង​១១យប់
-៤ កក្កដា ២០២១ អ៊ុយក្រែន Vs អង់គ្លេស ម៉ោង​២រំលងអាធ្រាត្រ

ចំណែក​បញ្ជី​អ្នក​ទាត់​បាល់​បញ្ជូល​ទី​បាន​ច្រើន​គ្រាប់​ជាង​គេ​គឺ​កីឡាករ Cristiano Ronaldo របស់​ព័រទុយហ្គាល់ រក​បាន​៥គ្រាប់​ម្នាក់​ឯង បើ​ទោះ​ជា​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​តាំង​ពី​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ​ក្ដី។

ពានរង្វាន់​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦០ ស្រប​ពេល​ក្រុម​អេស្ប៉ាញ និង​អេស្ប៉ាញ ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​៣ដង​ម្នាក់ ខណៈ​ក្រុម​ព័រទុយហ្គាល់ ជា​ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់។

ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស​ផ្សេង​គ្នា​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩ ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ក្រុម​ទាំង​អស់​ចម្រាញ់​យក​១៦ក្រុម​ចុងក្រោយ​ឡើង​ទៅ​វគ្គ​បន្ត ហើយ​ប្រកួត​គ្នា​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.