ត្បូងឃ្មុំ៖ ប្រធានក្រុមការងារចុះជួយ និងអាជ្ញាធរឃុំវាលម្លូរ ស្រុកពញាក្រែក បានរៀបចំសង្ក្រានឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ដែលខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ខណៈឆ្នាំថ្មីនេះមានមន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជនយុវតី ចូលរួមយ៉ាងច្រេីនកុះករ ដេីម្បីបង្កភាពសប្បាយរីករាយ និងអភិរក្សល្បែងប្រជាប្រិយខ្មែរ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម បណ្ឌិត ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះមូលដ្ឋានឃុំវាលម្លូរ បញ្ជាក់ ដែរថា យោងតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបេីកឲ្យដំណេីរការសង្ក្រាននៅតាមមូលដ្ឋាន និងឯកភាពពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងមានការគាំទ្រ ឯកឧត្តម វង សូត ប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ឃុំវាលម្លូរ បានរៀបចំសង្ក្រានឆ្នាំថ្មីនេះ ដឹកនាំពីសំណាក់ ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំវាលម្លូរ និងអាជ្ញាធរ មូលដ្ឋាន ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងយុវជន បានរៀបចំស្តង់លក់ដូរ ដោយចេះសាមគ្គីភាពគ្នាបានយ៉ាងល្អ ពោលគឺជាសកម្មភាពមួយក្នុងការចូលរួមសង្ក្រានឃុំវាលម្លូរនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយសារកត្តាសុខសន្តិភាព និងការខិតខំប្រឹងប្រែងដឹកនាំរបស់សម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងពីជម្ងឺកូវីដ១៩ រួចមក ទេីបពលរដ្ឋអាចនាំគ្នាដេីរហេីរ លេងកម្សាន្ត និងបានស្គាល់ល្បែងប្រជាប្រិយ៍ខ្មែរប ន្ថែមនៅក្នុងមូលដ្ឋានដូចពេលនេះ។ ប្រជាពលរដ្ឋបានសង្ឃឹមថា ឆ្នាំក្រោយៗទៀត អាជ្ញាធរ នឹងមានការរៀបចំសង្ក្រានឆ្នាំថ្មី សប្បាយរីករាយជាងនេះបន្តទៀត ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះមូលដ្ឋានឃុំវាលម្លូរ បន្តថា កម្មវិធីសង្ក្រានឃុំវាលម្លូនេះ គឺដោយសារមានជួយជ្រោមជ្រែងពីក្រុមការងារឃុំវាលម្លូរ និងសហការជាមួយអាជ្ញាធរ យុវជន ទេីបអាចបង្កឲ្យមានភាពសប្បាយរីករាយ និងយ៉ាងអធិបអធម ។ ក្នុងនោះដែរ សង្ក្រានឃុំវាលម្លូរ ក៍មាន ការលេងល្បែងប្រជាប្រិយ៍ខ្មែរ ដេីម្បីបង្កការកម្សាន្ត និងអភិរក្សល្បែងប្រជាប្រយ៍ខ្មែរផងដូចជា៖ ទាញព្រ័ត វាយក្អម បោះអង្គុញ លោតប៉ាវ រាំលេងកម្សាន្ត និងកម្មវិធី សប្បាយៗជាច្រេីនទៀត ធ្វេីយ៉ាងណាឲ្យពលរដ្ឋសប្បាយរីករាយ ។


មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បណ្ឌិត ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះមូលដ្ឋានឃុំវាលម្លូរ បានរៀបចំផ្តល់រង្វាន់លេីកទឹកចិត្តដល់ ក្រុមអ្នកឈ្នះ ពីការលេងល្បែងប្រជាប្រិយ៍ និងផ្តល់អាហារសាមគ្គីជូនដល់ប្រជាពលរដ្ឋ មកលេងកម្សាន្តទៀតផង ៕

អត្ថបទ៖ សាន វីឡែម

Share.