​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង 2021 Copa América កំពុង​ដំណើរការ​ប្រកួត​វគ្គ​​៨ក្រុម​ចុងក្រោយ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រទេស​ប្រេស៊ីល ដែល​ជា​ទឹកដី​កណ្ដាល ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល និង​ក្រុម​ប៉េរ៉ូ សុទ្ធ​តែ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ​ដូចគ្នា។

លទ្ធផល​វគ្គ​៨ក្រុម​ចុងក្រោយ៖
-ប៉េរូ ៣-៣ (៤-៣) ប៉ារ៉ាហ្គាយ
-ប្រេស៊ីល ១-០ ស៊ីលី

គូ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​បន្ត​ទៀត​​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ មាន៖
-អ៊ុយរុយហ្គាយ Vs កូឡុំប៊ី ម៉ោង​​៥​ព្រឹក
-អាហ្សង់ទីន Vs អេក្វាឌ័រ ម៉ោង​៨ព្រឹក

គិត​ត្រឹម​ពេល​នេះ​អ្នក​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​​គឺ​ Leonel Messi របស់​អាហ្សង់ទីន រក​បាន​៣គ្រាប់​ម្នាក់​ឯង ខណៈ​កីឡាករ​​៩​រូប​ផ្សេងៗ​រក​បាន​ត្រឹម​ក្រោម​២គ្រាប់​តាម​ពី​ក្រោយ។ ​

បើ​តាម​ការ​កំណត់​របស់​គណៈកម្មការ​ប្រកួត​ក្រុម​​លេខ១​ដល់​លេខ​៤​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈ​ព្រឹត្តិការណ៍​នេះ​​មាន​ក្រុម​ចូលរួម​ចំនួន​១០ក្រុម បែងចែក​ជា​២ពូល ​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១។ ពូល A អាហ្សង់ទីន,​បូលីវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។

ពានរង្វាន់ Copa America រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូលីវី ឈ្នះ​ម្នាក់​១លើក៕

Telegram-Troryorng
Share.