ភ្នំពេញក្រោន និង វិសាខា បន្តឈ្នះគ្រប់ការប្រកួត គិតត្រឹមសប្ដាហ៍ទី៦ នៃ​ពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ក្នុង​ចំណោម​ក្រុម​ចំនួន ១៤ដែល​បាន​ចូល​រួម​ប្រជែង គិតត្រឹម​៣២​ប្រកួត​មក​នេះ មានការទាត់​បាល់​បញ្ជូលទីគ្នាទៅមក​កើន​រហូត​ដល់ ​១២៥គ្រាប់។

វិសាខា រកបាន ១១គ្រាប់ ឆ្លងកាត់ ៥ប្រកួត

  • ប្រកួតទី១៖ វិសាខា ២-១ ព្រៃវែង នៅកីឡដ្ឋាន AIA KMH Park
  • ប្រកួតទី២៖ វិសាខា ៣-០ បឹងកេត នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ
  • ប្រកួតទី៣៖ វិសាខា ២-០ គិរីវង់ នៅកីឡដ្ឋាន AIA KMH Park
  • ប្រកួតទី៤៖ វិសាខា ៣-០ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ខ.ភ.ម
  • ប្រកួតទី៤៖ វិសាខា ១-០ កោះកុង នៅកីឡដ្ឋានខេត្តកោះកុង

ភ្នំពេញក្រោន រកបាន ១៤គ្រាប់ ឆ្លងកាត់ ៥ប្រកួត

  • ប្រកួតទី១៖ ភ្នំពេញក្រោន ២-០ សូលទីឡូអង្គរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
  • ប្រកួតទី២៖ ភ្នំពេញក្រោន ១-០ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន ខ.ភ.ម
  • ប្រកួតទី៣៖ ភ្នំពេញក្រោន ៨-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
  • ប្រកួតទី៤៖ ភ្នំពេញក្រោន ២-១ ណាហ្គាវើលដ៏ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ
  • ប្រកួតទី៥៖ ភ្នំពេញក្រោន ១-០ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park

លទ្ធផលប្រកួតសប្ដាហ៍ទី៦

ខណ:ណាហ្គាវើលដ៍ ក៏​ជា​ក្រុម​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ដូច​គ្នា ឆ្លង​កាត់​៤ប្រកួតកន្លង​មក​រកបាន ១២គ្រាប់ ឈ្នះនគរបាលជាតិ ៣-០, ឈ្នះ ISI ដង្កោសែនជ័យ ៣-១, ឈ្នះសូលទីឡូអង្គរ ៦-០ និងស្មើជាមួយព្រះខ័នរាជស្វាយរៀង។

ដោយឡែក​សម្រាប់​អង្គរថាយហ្គឺរ គឺ​ជា​ក្រុម​តែ​មួយគត់​ដែលមិនទាន់រកជ័យជម្នះបាន នៅ​ក្នុង​ការប្រកួត​ពានរង្វាន់ Cambodian League Cup 2023 ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៦សប្ដាហ៍​មក​នេះ ដោយ​ឆ្លងកាត់​៥ប្រកួត ចាញ់៤ និងស្មើ១ ស៊ុត​បញ្ចូលទីគេបាន៤គ្រាប់ និងត្រូវ​គេ​ស៊ុត​ចូល​ទីវិញ១៩គ្រាប់៕

Share.