ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) វគ្គជម្រុះសប្តាហ៍ទី១ បានបញ្ចប់៦គូ ដោយទាត់បញ្ចូលទីគ្នាទៅវិញទៅមកសរុប ៨គ្រាប់ ខណ:អ្នកចាំទីខេត្តត្បូងឃ្មុំ សំអាត រ៉ាវី រក្សា Clean Sheets មុនគេ និងឈ្នះ MOTM ផងដែរ។

ខណ:ក្រុមបាល់ទាត់មន្ទីរ អយក ខេត្តកំពង់ចាម ជាក្រុមតែ១មុនគេ ដែលមិនទាន់ទាត់ចូលទីគូប្រកួត ក្រោយប្រកួតបើកឆាកចាញ់ មន្ទីរ អយក ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ១-០ នៅទីលានវិទ្យាល័យព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

លទ្ធផលសរុបប្រចាំសប្តាហ៍ទី១ «ថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៣»៖

រីឯកីឡាករ ខ្មៅ ដូណា របស់ក្រុមបាល់ទាត់ខេត្តស្វាយរៀង ជាប់កំណត់ត្រារកគ្រាប់បាល់បានលឿនជាងគេបណ្តោះអាសន្ន (នាទី១០’) ប៉ះមន្ទីរ អយក ខេត្តកំពង់ឆ្នាំង ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត)។

កីឡាករទាត់បញ្ចូលទីច្រើនជាងគេគិតត្រឹមក្នុងសប្តាហ៍ទី១ «ថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៣»

កម្មវិធីប្រកួត«សប្តាហ៍ទី២» ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣៖

Share.