នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សារព័ត៌មាន «ត្រយង» នឹងផ្សាយក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិទល់ក្រុមដ៏ខ្លាំងដែលពោរពេញដោយបទពិសោធន៍ខ្ពស់ ពីប្រទេសចិន​ ក្នុងវិញ្ញាសារបាល់ទះក្នុងសាល នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ១៨:០០នាទីល្ងាចតទៅ។

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចបើកឱ្យភ្ញៀវទាំងជាតិ និងអន្តរជាតិ ចូលទស្សនាដោយសេរី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្លិបបាល់ទះសានតុង នៅថ្ងៃទី៥ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ទាំងឆ្នេរខ្សាច់ និងក្នុងសាល។

បញ្ជាក់÷សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដែល បានទិញសំបុត្ររួចអាចមកទទួលប្រាក់ថ្លៃលក់សំបុត្រវិញដោយយកសំបុត្របានទិញរួចភ្ជាប់មកជាមួយ។

ដោយឡែកកាលពីព្រឹកថ្ងៃទី៥ ខែមេសា ក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា បាន​យកឈ្នះក្រុម​បាល់ទះឆ្នេរខ្សាច់​ខេត្តសានតុង ប្រទេស​ចិន ក្នុងជំនួប​មិត្តភាព​អន្តរជាតិ ជើងទី១ នៅ​ពហុ​កីឡ​ដ្ឋានជាតិអូឡាំពិក។

លទ្ធផលជ័យជម្នះរបស់ក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ទល់​នឹង ក្រុម​បាល់ទះឆ្នេរខ្សាច់​ខេត្តសានតុង ប្រទេស​ចិន មាន៖
ក្រុម​បាល់ទះជម្រើសជាតិកម្ពុជា A ឈ្នះក្លិបសានតុង A (ចិន) ក្នុងលទ្ធផល ២សិត ទល់និង១ (២១-១៧, ១៨-២១, ១៦-១៤)
-ក្រុម​បាល់ទះជម្រើសជាតិកម្ពុជា B ឈ្នះក្លិបសានតុង B (ចិន) ក្នុងលទ្ធផល ២សិតទល់និង០ (២១-១១, ២១-៤)

សូម​បញ្ជាក់​ថា​ក្រុម​ជម្រើសជាតិបាល់ទះកម្ពុជា កំពុង​តែ​ត្រៀមខ្លួន​ និង​កម្តៅ​សាច់ដុំ​ ដើម្បី​ឆ្ពោះទៅ​ការ​ប្រកួត​ជា​ផ្លូវការ ក្នុង​​នាម​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែល​ធ្វើ​ឡើង​លើ​ទីលាន​បាល់ទះ​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ ខាង​មុខ៕

Share.