ក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា បាន​យកឈ្នះក្រុម​បាល់ទះឆ្នេរខ្សាច់​ខេត្តសានតុង ប្រទេស​ចិន ក្នុងជំនួប​មិត្តភាព​អន្តរជាតិ ជើងទី១ នាព្រឹក​ថ្ងៃ​ទី០៥ ខែមេសា ឆ្នាំ២០២៣ នៅ​ពហុ​កីឡ​ដ្ឋានជាតិអូឡាំពិក។

លទ្ធផលជ័យជម្នះរបស់ក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ទល់​នឹង ក្រុម​បាល់ទះឆ្នេរខ្សាច់​ខេត្តសានតុង ប្រទេស​ចិន មាន៖

  • ក្រុម​បាល់ទះជម្រើសជាតិកម្ពុជា A ឈ្នះក្លិបសានតុង A (ចិន) ក្នុងលទ្ធផល ២សិត ទល់និង១ (២១-១៧, ១៨-២១, ១៦-១៤)
  • ក្រុម​បាល់ទះជម្រើសជាតិកម្ពុជា B ឈ្នះក្លិបសានតុង B (ចិន) ក្នុងលទ្ធផល ២សិតទល់និង០ (២១-១១, ២១-៤)

ខណ:ល្ងាចនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងសាល នឹង​​ត្រូវ​ប្រកួតមិត្តភាពអន្តរជាតិ ជា​មួយ​ក្លិបកីឡាបាល់ទះសានតុង ប្រទេសចិន ចាប់​ពីម៉ោង ១៨:០០នាទីតទៅ នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​អូ​ឡាំពិក។ ដោយឡែកសម្រាប់កាលវិភាគប្រកួតមិត្តភាពអន្តរជាតិ វិញ្ញាសាបាល់ទះឆ្នេរខ្សាច់ និងក្នុង​សាល​ ជើងទី២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទីរសៀល នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក។

សហព័ន្ធកីឡាបាល់ទះកម្ពុជាសម្រេចបើកឱ្យភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនាដោយសេរី ក្នុង​ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្លិបបាល់ទះសានតុង៕

Share.