សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃ​ទី០៥ ខែមេសា ឆ្នាំ២០២៣នេះ​ បាន​ធ្វើការ​ចាប់​ឆ្នោតក្រុមកីឡា វិញ្ញា​សា​បាល់​ទាត់បុរសអាយុក្រោម២២ឆ្នាំបុរស និងវិញ្ញាសាបាល់ទាត់នារី ដែល​នឹង​​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដែល​កម្មវិធី​ចាប់​ឆ្នោត​នេះ​ធ្វើឡើង​​នៅក្នុង​ពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រុមបាល់​ទាត់ជម្រើសជាតិបុរសអាយុក្រោម២២ឆ្នាំ

  • ពូល A មាន៖ កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ទីម័រឡេស្តេ
  • ពូល B មាន៖ វៀតណាម,ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ

ក្រុមបាល់​ទាត់ជម្រើសជាតិនារី

  • ពូល A មាន៖ វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី , ឥណ្ឌូនេស៊ី
  • ពូល B មាន៖ កម្ពុជា, ថៃ, សិង្ហបុរី, ឡាវ

សម្រាប់​កាលវិភាគប្រកួតបាល់ទាត់ ផ្នែកបុរស និងផ្នែក​នារី នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ នឹង​ត្រូវ​ធ្វើ​ឡើងមុនពិធី​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម ក្នុង​នោះ​វិញ្ញាសាបាល់ទាត់ ផ្នែកបុរស និងផ្នែក​នារី នឹង​ចាប់​ផ្ដើមប្រកួត​ដំណាល​គ្នា​ចាប់ពីថ្ងៃទី២៩ ខែមេសា រហូត​ដល់​ថ្ងៃ​ទី ១៦ ខែឧសភា ឆ្នាំ២០២៣។

គួរដឹងថាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ទទួល​រៀប​ចំធ្វើ​ជាម្ចាស់​លើក​ដំបូង​ក្នុង​រយ:​ពេល ៦៤ឆ្នាំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណ:កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.