ពិធីចាប់​ឆ្នោតវិញ្ញា​សា​បាល់​ទះផ្នែកបុរស និងនារី ក្នុងសាល ដែល​នឹង​​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​ស៊ី ហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ធ្វើការបែងចែករួចរាល់​ហើយ​នៅ​រសៀល​ថ្ងៃ​ទី០៥ ខែមេសា ឆ្នាំ២០២៣នេះ។

​ក្នុង​នោះ វិញ្ញា​សា​បាល់​ទះផ្នែកបុរស ក្នុងសាល​មាន​ចំនួន ៧ប្រទេសចូល​រួមមានម្ចាស់ផ្ទះ កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី និងត្រូវចែកជា ២ពូល​ដូច​ខាង​ក្រោម៖

  • ពូល A មាន៖ ឥណ្ឌូនេស៊ី, កម្ពុជា, សិង្ហបុរី
  • ពូល B មាន៖ វៀតណាម, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា

វិញ្ញា​សា​បាល់​ទះផ្នែកនារី ក្នុងសាល​មាន​ចំនួន ៨ប្រទេសចូល​រួមមានម្ចាស់ផ្ទះ កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, វៀតណាម, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី និងត្រូវចែកជា ២ពូល​ដូច​ខាង​ក្រោម៖

  • ពូល A មាន៖ ថៃ, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី
  • ពូល B មាន៖ វៀតណាម, កម្ពុជា, ហ្វីលីពីន, សិង្ហបុរី

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ទទួល​រៀប​ចំធ្វើ​ជាម្ចាស់​លើក​ដំបូង​ក្នុង​រយ:​ពេល ៦៤ឆ្នាំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណ:កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.