ជំនួបប្រកួតមិត្តភាពអន្តរជាតិក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងសាល បាន​យក​ឈ្នះ​ក្រុម​បាល់​ទះសានតុង ប្រទេសចិន​ ក្នុងលទ្ធផល ៣ទល់និង១ ក្នុងជំនួបជើងទី១ កាល​ពី​យប់​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លទ្ធផលជ័យជម្នះរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា

  • សិតទិ១៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ២១-២៥ ក្រុមបាល់ទះខេត្តសានតុង
  • សិតទិ២៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ២៥-១៥ ក្រុមបាល់ទះខេត្តសានតុង
  • សិតទិ៣៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ២៥-១៧ ក្រុមបាល់ទះខេត្តសានតុង
  • សិតទិ៤៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ២៥-១៩ ក្រុមបាល់ទះខេត្តសានតុង

ចំណែកលទ្ធផលជ័យជម្នះរបស់ក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា

  • ក្រុម​បាល់ទះជម្រើសជាតិកម្ពុជា A ឈ្នះក្លិបសានតុង A (ចិន) ក្នុងលទ្ធផល ២សិត ទល់និង១ (២១-១៧, ១៨-២១, ១៦-១៤)
  • ក្រុម​បាល់ទះជម្រើសជាតិកម្ពុជា B ឈ្នះក្លិបសានតុង B (ចិន) ក្នុងលទ្ធផល ២សិតទល់និង០ (២១-១១, ២១-៤)។

សម្រាប់​ជំនួបជើងទី២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទល់​នឹង ក្រុម​បាល់ទះខេត្ត​សានតុង ប្រទេស​ចិន នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ទីតាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិក៖

  • ក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ទល់​នឹង ក្រុម​បាល់ទះឆ្នេរខ្សាច់ខេត្ត​សានតុង ប្រទេស​ចិន ប្រកួត​ចាប់​ពី​ម៉ោង ០២:០០នាទី រសៀលតទៅ។
  • ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ទល់​នឹង ក្រុម​បាល់ទះក្នុងសាលខេត្ត​សានតុង ប្រទេស​ចិន ប្រកួត​ចាប់​ពី​ម៉ោង ០៦:០០នាទី តទៅ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចបើកឱ្យភ្ញៀវទាំងជាតិ និងអន្តរជាតិ ចូល​ទស្សនា​ដោយ​សេរី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្លិបបាល់ទះសានតុង នៅ​ថ្ងៃ​ទី៥ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ទាំងឆ្នេរខ្សាច់ និងក្នុងសាល៕

Share.