រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល០២សប្តាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅខេត្តកំពង់ចាម។

វិធានការរដ្ឋបាលទាំងនោះរួមមាន៖ ផ្អាកជាបណ្តោះអាសន្ននូវទីតាំងរមណីយដ្ឋាន សកម្មភាពអាជីវកម្មពេលរាត្រី ការជួបជុំនៅតាមទី សាធារណៈនានាដែលមានមនុស្សច្រើន សកម្មភាពកីឡា ផ្សេងៗជាដើមចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៥ទៀបភ្លឺ៕

Share.