បន្ទាយមានជ័យ ៖ យុវជន៣នាក់នាំគ្នាជិះទូកលេង ដល់កណ្តាលស្ទឹងស្រាប់តែលិចទូក បណ្តាលឲ្យលង់លិចស្លាប់បាត់ម្នាក់ ហែលឡើងគោករួច២នាក់ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សពយុវជនម្នាក់បានស្លាប់ មានឈ្មោះ សំ លីហួរ អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុមានក្មេងប្រុសចំនួន៣នាក់ នាំគ្នាជិះទូកជ័រលេង លុះដល់កណ្តាលស្ទឹង ស្រាប់តែលិច បណ្តាលឲ្យលង់លិចស្លាប់បាត់ម្នាក់ ចំណែក២នាក់ទៀតហែលឡើងគោករួច ។

ក្រោយពីយុវជនម្នាក់លង់លិចបាត់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច កម្លាំងយោធាសឹករងខេត្ត ចុះរាវរកសពជនរងគ្រោះ រហូតដល់វេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃដដែលទើបរកឃើញ ស្រងឡើងគោក ហើយសមត្ថកិច្ចធ្វើការពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.