វិសាខា (ខៀវ) ជាមួយ​ណាហ្គាវើល (ក្រហម) រូបថត៖CNCC

ក្រុម​បឹងកេតអែហ្វស៊ី រក​បាន​៣ពិន្ទុ​លើ​ទឹកដី​ខេត្ត​ព្រៃវែង ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​វិសាខា ចែក​គ្នា​ម្នាក់​១ពិន្ទុ​ជាមួយ​ក្រុម​ណាហ្គាវើល ក្នុង​សប្ដាហ៍​ទី៦ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២១ Metfone Cambodian League 2021។

បឹងកេត បាន​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​ព្រៃវែង ដោយ​លទ្ធផល ៣ទល់១ ខណៈ​ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ម៉ោង​៣:៣០នាទី​រសៀល​ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ព្រៃវែង។ ៣គ្រាប់​របស់​បឹងកេត រក​បាន​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា ទាំង​អស់​ពោល​គឺ​នៅ​នាទី​ទី២, ៤៦ និង​៧៥ ខណៈ​១គ្រាប់​វាយ​បក​របស់​ព្រៃវែង រក​បាន​ដោយ​កីឡាករ គី រីណា នៅ​នាទី​៤៥។

រូបថត៖បឹងកេត

ចំណែក​ការ​ប្រកួត​នៅ​រាជធានី​ភ្នំពេញ វិញ​មាន​១គូ​គឺ​ក្រុម​វិសាខា បាន​ស្មើ​គ្នា​ជាមួយ​ក្រុម​ណាហ្គាវើល ដោយ​លទ្ធផល ២-២ លើ​ទីលាន​កីឡដ្ឋាន Prince Stadium ម្ដុំ​ហ្រ្គេនភ្នំពេញ។ អតីត​ជម្រើសជាតិ​កាណាដា Marcus Haber រក​បាន​គ្រាប់​បាល់​បើក​ឆាក​ឱ្យ​វិសាខា នៅ​នាទី​ទី៤ តែ​កីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ របស់​ណាហ្គាវើល តាម​បាន​ស្មើ​វិញ​នៅ​នាទី​ទី៦ រហូត​ដល់​នាទី​៣១ កីឡាករ ស៊ិន កក្កដា បាន​រក​គ្រាប់​បន្ថែម​ឱ្យ​វិសាខា ១គ្រាប់​ទៀត។ ចួល​ដល់​តង់ទី២ កីឡាករ​ប្រេស៊ីល Marcio De Oliveira របស់​ណាហ្គាវើល បាន​ទាត់​បាល់​ពិន័យ​១១ម៉ែត្រ​បាន​សម្រេច​តាម​បាន​ស្មើ នៅ​នាទី​៧០។

Telegram-Troryorng
Share.