ដោយបានពិនិត្យឃើញនូវសកម្មភាពមិនសមរម្យរបស់កីឡាករ ឡុង ម៉េងហាវ ក្នុងការ​ប្រកួត​ពាន​រង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ រវាងក្លិបគីរីវង់សុខសែនជ័យ ជាមួយនិង សមាគ​មក្លិប​កីឡា​បាល់​ទាត់ ខ.ភ.ម កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។

ក្លិបបាល់ទាត់ ខ.ភ.ម បាន​បញ្ជាក់ថា៖«ក្នុងនាមថ្នាក់ដឹកនាំក្លិបមិនគាំទ្រ​ដាច់​ខាត​ចំពោះ​អំពើ​ហិង្សា​ដោយ​ចេតនា​ណាមួយដែលជាគំរូមិនល្អ សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា។ យើងខ្ញុំសូមប្រកាស និង​សម្រេច​បញ្ចប់កិច្ចសន្យារវាងក្លិប ជាមួយនិងកីឡាករខាងលើនេះចាប់​ពី​ពេលនេះតទៅ»។

ជាចុងក្រោយ សមាគមក្លិបកីឡាបាល់ទាត់ ខ.ភ.ម យើងខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំង និង​សូមអភ័យទោសចំពោះ ក្លិបគីរីវង់សុខសែនជ័យ និង​បងប្អូន​អ្នកគាំ​ទ្រវិស័យ​កីឡាបាល់​ទាត់​ទាំង​អស់​ចំពោះហេតុការណ៍ដែលបានកើតឡើង។

គួរបញ្ជាក់ថា សមាគមក្លិបកីឡាបាល់ទាត់ ខ.ភ.ម បានបញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៣ក្នុង​វគ្គសន្សំពិន្ទុក្នុងពូល​ក្រោយ​ស្មើជាមួយគិរីវង់សុខសែនជ័យ។ ខណ:ក្រុម​ខ្លាំងចំនួន៤ ​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រគឺ៖ វិសាខា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍ និង គិរីវង់សុខសែនជ័យ៕

តារាងចំណាត់​ថ្នាក់៖

ក្រុមដែលត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃសៅរ៍ ទី២២ ខែមេសា និងថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣៖

Share.