ពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ បានបញ្ចប់វគ្គជម្រុះក្នុងពូល ក្រោយឆ្លងកាត់អស់រយ:ពេល៧សប្តាហ៍ ដោយរក​ឃើញ​ក្រុម​ខ្លាំងចំនួន៤ ​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រគឺ៖ វិសាខា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍ និង គិរីវង់សុខសែនជ័យ។

ខណ: អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន, កែវ សុខសិលា របស់វិសាខា និង ស៊ូ យ៉ាទី របស់ណាហ្គាវើលដ៍ រកបាន Clean Sheets ច្រើនជាងគេសរុប៣លើក ក្នុងចំណោមអ្នកចាំទី១៤នាក់ ក្នុងវគ្គជម្រុះក្នុងពូល នៃពានរង្វាន់ Cambodian League Cup៖

-អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន ៣លើក
-កែវ សុខសិលា របស់វិសាខា ៣លើក
-ស៊ូ យ៉ាទី របស់ណាហ្គាវើលដ៍ ៣លើក

-ជា វណ្ណសាក់ របស់គិរីវង់សុខសែនជ័យ ២លើក
-អោម ឧត្តម របស់ព្រះខ័នរាជស្វាយរៀង ២លើក
-ពេជ្រ តារា របស់ Tiffy Army FC ១លើក
-ជា សារិន របស់សូលទីឡូអង្គរ ១លើក
-យី ប៊ុនហេង របស់អង្គរថាយហ្គឺរ ១លើក
-វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង ១លើក
-រ៉េត លីហេង របស់ណាហ្គាវើលដ៍ ១លើក
-គង់ ភ័ត្រ របស់នគរបាលជាតិ ១លើក
-សាំង ហាន់ឃុន របស់ព្រៃវែង ១លើក
-ហ៊ុល គឹមហ៊ុយ របស់វិសាខា ១លើក
-សាវែង សំណាង របស់ភ្នំពេញក្រោន ១លើក៕

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

Share.