ខ្សែបម្រើ សុះ ស៊ូហាណា ជាកីឡាករទី៤ ដែលរកបាន Hat-Trick (ស៊ុតបញ្ចូលទី៣គ្រាប់ក្នុង១ប្រកួត) នៅពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ក្នុងជំនួបអង្គរថាយហ្គឺរ យកឈ្នះ អង្គរថាយហ្គឺរ ក្នុងលទ្ធផល ៧-០ នៅកីឡដ្ឋានហនុមាន សប្តាហ៍ទី៧ កាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា។

ខណ:កីឡាករ Marcus Haber ខ្សែប្រយុទ្ធជនជាតិកាណាដា ជាកីឡាករដំបូងគេដែលរកបាន Hat-Trick ក្នុងជំនួបព្រះខ័នរាជស្វាយរៀង យកឈ្នះ អង្គរថាយហ្គឺរ ដូចគ្នាក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋានហនុមាន សប្តាហ៍ទី៣ កាលពីថ្ងៃថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ។

កីឡាករ ប្រាក់ ធីវ៉ា ជាកីឡាករទី២ ដែលរកបាន Hat-Trick ក្នុងជំនួបភ្នំពេញក្រោន យកឈ្នះ អង្គរថាយហ្គឺរ ក្នុងលទ្ធផល ៨-១ នៅកីឡដ្ឋាន Smart RSN សប្តាហ៍ទី៤ កាលពីថ្ងៃសៅរ៍ ទី៤ ខែមីនា។

កីឡាករ Takumu Nishihara ខ្សែប្រយុទ្ធជនជាតិជប៉ុន ជាកីឡាករទី៣ ដែលរកបាន Hat-Trick ក្នុងជំនួបវិសាខា ឈ្នះ អគ្គិសនីកម្ពុជា ៥-១ នៅកីឡដ្ឋាន AIA Stadium, KMH Park កាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា៕

Share.