វគ្គជម្រុះ​ក្នុង​ពូល​បាន​បញ្ចប់ ក្លិបបាល់ទាត់​ណាហ្គាវើលដ៍ គឺ​ជា​ក្រុម​ដែល​ទាត់​បញ្ជូន​ទីគូ​ប្រកួត​បាន​ច្រើន​ជាងគេ គិតត្រឹមសប្តាហ៍ទី៧ កាលពីថ្ងៃអាទិត្យ ទី០៩ ខែមេសា កន្លងទៅ មុន​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល នៃពានរង្វាន់ Cambodian​ League Cup ឆ្នាំ២០២៣។

ក្រុមទាំងអស់ស៊ុត​បញ្ចូល​ទី​គ្នា​បាន ១៥១គ្រាប់​មាន​ដូច​ខាង​ក្រោម៖

១. ណាហ្គាវើលដ៍ រកបាន ២០គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ ចាញ់១ ស្មើ១
២. ភ្នំពេញក្រោន រកបាន ១៧គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះទាំង៦
៣. ព្រះខ័នរាជស្វាយរៀង រកបាន ១៦គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះ៣ ស្មើ២ ចាញ់១
៤. វិសាខា រកបាន ១៦គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះទាំង៦
៥. ព្រៃវែង រកបាន ១៥គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះ២ ស្មើ១ ចាញ់៣
៦. Tiffy Army FC រកបាន ១៣គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះ៣ ស្មើ១ ចាញ់២
៧. ISI ដង្កោសែនជ័យ រកបាន ១២គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះ២ ស្មើ១ ចាញ់៣
៨. បឹងកេត រកបាន ៩គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះ២ ស្មើ១ ចាញ់៣
៩. គិរីវង់សុខសែនជ័យ រកបាន ៩គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះ៣ ស្មើ២ ចាញ់១
១០. នគរបាលជាតិ រកបាន ៦គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះ២ ចាញ់៤
១១. អគ្គិសនីកម្ពុជា រកបាន ៦គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះ១ ស្មើ១ ចាញ់៤
១២. កោះកុង រកបាន ៥គ្រាប់ ឆ្លងកាត់ ៦ប្រកួត ស្មើ២ ចាញ់៤
១៣. អង្គរថាយហ្គឺរ រកបាន ៤គ្រាប់ ឆ្លងកាត់ ៦ប្រកួត ស្មើ១ ចាញ់៥
១៤. សូលទីឡូអង្គរ ៣គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះ១ ស្មើ១ ចាញ់៤

ក្រោយចប់វគ្គជម្រុះតាម​ពូលអស់រយ:ពេល៧សប្តាហ៍​បានបញ្ចប់ទីបំផុត​រក​ឃើញ​ក្រុម​ខ្លាំងចំនួន៤ ​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រគឺ៖ វិសាខា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍ និង គិរីវង់សុខសែនជ័យ៕

Share.