ភ្នំពេញក្រោន និង វិសាខា បន្តឈ្នះគ្រប់ការប្រកួត គិតត្រឹមសប្ដាហ៍ទី៦ នៃ​ពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ក្នុង​ចំណោម​ក្រុម​ចំនួន ១៤ដែល​បាន​ចូល​រួម​ប្រជែង គិតត្រឹម​៣២​ប្រកួត​មក​នេះ មានការទាត់​បាល់​បញ្ជូលទីគ្នាទៅមក​កើន​រហូត​ដល់ ​១២៥គ្រាប់។

វិសាខា រកបាន ១១គ្រាប់ ឆ្លងកាត់ ៥ប្រកួត៖

  • ប្រកួតទី១៖ វិសាខា ២-១ ព្រៃវែង នៅកីឡដ្ឋាន AIA KMH Park
  • ប្រកួតទី២៖ វិសាខា ៣-០ បឹងកេត នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ
  • ប្រកួតទី៣៖ វិសាខា ២-០ គិរីវង់ នៅកីឡដ្ឋាន AIA KMH Park
  • ប្រកួតទី៤៖ វិសាខា ៣-០ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ខ.ភ.ម
  • ប្រកួតទី៥៖ វិសាខា ១-០ កោះកុង នៅកីឡដ្ឋានខេត្តកោះកុង
  • ប្រកួតទី៦៖ វិសាខា ៥-១ អគ្គសនីកម្ពុជា នៅកីឡដ្ឋានAIA KMH Park

ភ្នំពេញក្រោន រកបាន ១៤គ្រាប់ ឆ្លងកាត់ ៥ប្រកួត

  • ប្រកួតទី១៖ ភ្នំពេញក្រោន ២-០ សូលទីឡូអង្គរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
  • ប្រកួតទី២៖ ភ្នំពេញក្រោន ១-០ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន ខ.ភ.ម
  • ប្រកួតទី៣៖ ភ្នំពេញក្រោន ៨-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
  • ប្រកួតទី៤៖ ភ្នំពេញក្រោន ២-១ ណាហ្គាវើលដ៏ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ
  • ប្រកួតទី៥៖ ភ្នំពេញក្រោន ១-០ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park
  • ប្រកួតទី៥៖ ភ្នំពេញក្រោន ៣-០ នគបាលជាតិ នៅកីឡដ្ឋាន ស្មាត អ អេស អិន

ដោយឡែក​សម្រាប់​អង្គរថាយហ្គឺរ គឺ​ជា​ក្រុម​តែ​មួយគត់​ដែលមិនទាន់រកជ័យជម្នះបាន នៅ​ក្នុង​ការប្រកួត​ពានរង្វាន់ Cambodian League Cup 2023 ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៦សប្ដាហ៍​មក​នេះ ដោយ​ឆ្លងកាត់​៥ប្រកួត ចាញ់៥ និងស្មើ១ ស៊ុត​បញ្ចូលទីគេបាន៤គ្រាប់ និងត្រូវ​គេ​ស៊ុត​ចូល​ទីវិញ២៦គ្រាប់ មាន១ពិន្ទុ។

ក្រុម​ខ្លាំងចំនួន៤ ​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រគឺ៖ វិសាខា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍ និង គិរីវង់សុខសែនជ័យ។ កាលវិភាគវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ៖

  • ថ្ងៃទី២២ មេសា ២០២៣ ណាហ្គាវើលដ៍ ប៉ះ វិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
  • ថ្ងៃទី២៣ មេសា ២០២៣ ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន Smar RSN
  • ថ្ងៃទី២៧ មេសា ២០២៣ វិសាខា ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានព្រីនស៍ ឬ AIA Stadium, KMH Park
  • ថ្ងៃទី២៨ មេសា ២០២៣ គិរីវង់សុខសែនជ័យ ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋានគិរីវង់៕

Share.