នាព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៣ នេះ តំណាងស្ថាប័ន Guinness World Record បានមកដល់ក្រុង សៀមរាប ដើម្បីត្រួតពិនិត្យ និង រាប់ «បេះដូងច្រើនជាងគេលើពិភពលោក» ដែលតាំងបង្ហាញនៅខាងមុខប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ជូលក្នុងការបំបែកឯតទគ្គកម្មពិភពលោក ហ្គីនណេស។

May be an image of 5 people and temple

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។​ ដូច្នេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីជាសក្ខីភាពនៃការបំបែកឯតទគ្គកម្មពិភពលោកនេះ។

May be an image of 2 people
May be an image of 5 people, people chewing bubblegum, candy, beach ball, Easter egg and crowd

កាលពីថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ចក្រភពអង់គ្លេសធ្លាប់បានបំបែកកំណត់ត្រាបេះដូងក្រដាស (Largest display of orgami hearts) ចំនួន ៥៣,៧០៤ ដោយមានការចូលរួមពីមនុស្សរាប់ពាន់​នាក់មកពីសហគមន៍ជាង ៤០តំបន់ នៅក្នុងតំបន់ Medway និង Kent។ គម្រោងនេះត្រូវបានកាន់កាប់ដោយគម្រោង Paper Hearts Project ក្នុងទីក្រុង Chatham នៃចក្រភពអង់គ្លេស ក្រោមការដឹកនាំរបស់ក្រុមនិស្សិតផ្នែកវិទ្យាសាស្រ្តកីឡា និង លំហាត់ប្រាណ នៃសាកលវិទ្យាល័យ Kent នេះបើយោងតាមការបង្ហោះរបស់គេហទំព័រ Guinness World Record។ ប្រភព៖ Guinness World Record

May be an image of 7 people, people standing, sarong and temple
May be an image of 3 people, people golfing and people standing

សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលប្រទេស កម្ពុជា បានបំបែកកំណត់ត្រាធំៗលំដាប់ថ្នាក់ពិភពលោក ដោយកន្លងមក កម្ពុជា ធ្លាប់បានបំបែកកំណត់ត្រាពិភពលោកជាច្រើនរួមមានដូចជា៖ ការផលិតទូកង មានប្រវែងវែងជាងគេ , ចាប៉ីដងវែងខ្នាតយក្ស , ការរាំចង្វាក់ម៉ាឌីហ្សុន , នំអន្សមយក្ស និងចុងក្រោយ គឺ ក្រមាវែងជាងគេលើពិភពលោក៕

May be an image of 2 people
May be an image of 8 people, people batting and people playing softball
May be an image of 1 person, racket and kite
Share.