ស្វាយរៀង ៖ សាកសពបុរសម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋទៅរកអូសត្រី ប្រទះឃើញស្លាប់អណ្តែតទឹក បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅស្រះមួយកន្លែង ក្បែរសាលាក្រុងបាវិត ក្នុងភញមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា សពមានឈ្មោះ ចក់ ជា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មកររោងចក្រ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានទីលំនៅ ភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ពលរដ្ឋបន្តទៀតថា មុនកើតហេតុ មានអ្នកភូមិនាំគ្នាទៅរកអូសត្រីនៅចំណុចស្រះខាងលើ ស្រាប់តែប្រទះឃើញ សាកសពអណ្តែតទឹក ទើបផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ពិនិត្យជាក់ស្តែង ។

សាកសពត្រូវបានសមត្ថកិច្ចស្រង់ឡើងគោក ធ្វើការពិនិត្យ កោសល្យវិច័យ តែមិនទាន់បញ្ជាក់ពីការស្លាប់របស់ជនរងគ្រោះ រងចាំស្រាវជ្រាវបន្ត រួចទំនាក់ទំនងបងប្អូនដឹកហកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.