ពានរង្វាន់​​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​ចាប់​ផ្ដើម​ដំណើរការ​ប្រកួត​មក​វិញ​ហើយ ក្នុង​ជំនួប​ដែល​នៅ​សេសសល់​ក្នុង​សប្ដាហ៍​ទី៦ នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ដែល​មាន​៣គូ​ផ្សេង​គ្នា។

លទ្ធផល​ប្រកួត​មាន៖
-វិសាខា ២-២ ណាហ្គាវើល
-ព្រៃវែង ១-៣ បឹងកេត
-សូលទីឡូអង្គរ Vs អគ្គស្នងការដ្ឋាន​នគរបាលជាតិ (លើក​ពេល​ប្រកួត)
-អគ្គីសនីកម្ពុជា ០-៤ អាស៊ីអឺរ៉ុប

សម្រាប់​កម្មវិធី​ប្រកួត​បន្ទាប់​គឺ៖
*ថ្ងៃ​អង្គារ ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១
-ព្រះខ័នរាជស្វាយរៀង Vs អង្គរថាយហ្គឺរ – ម៉ោង​៦ល្ងាច នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង
*ថ្ងៃ​ពុធ ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១
-អាស៊ីអឺរ៉ុប Vs បឹងកេត – ម៉ោង​៣:៣០នាទី​រសៀល នៅ​កីឡដ្ឋាន​ AEU Sport Park
-អគ្គស្នងការដ្ឋាន​នគរបាលជាតិ Vs ណាហ្គាវើល – ម៉ោង៣:៣០នាទី​រសៀល​នៅ​ទីលាន 7NG

Telegram-Troryorng
Share.