កំពង់ចាម ៖ នារីម្នាក់ដោយសារតែមានវិប្បត្តិផ្លូវចិត្ត សម្រេចបញ្ចប់ជីវិតដោយចុះជ្រមុជទឹកទន្លេសម្លាប់ខ្លួន ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច ចុះរាវរកអស់រយៈពេលជិតមួយម៉ោងទើបឃើញសាកសព ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅកំពង់ចម្លងខ្ញូង ភូមិថ្មី ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។នារីរងគ្រោះ ឈ្មោះ ហេង ធាវី អាយុ២២ឆ្នាំ មានទីលំនៅភូមិទី៦ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ដោះស្បែកជើងចុះក្នុងទន្លេ ជ្រមុជទឹក ស្មានតែចុះងូតទឹក តែពេលដែលជ្រមុជចុះទៅនោះ បាត់រហូតជាង១០នាទីទៅហើយ មិនឃើញងើបឡើងវិញ ទើបនាំគ្នាផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច នាំគ្នាចុះរាវ អស់រយៈពេល៤០នាទី ទើបប្រទះឃើញ ក្លាយជាសាកសព ។

តែបើតាមសាច់ញាតិបានឲ្យដឹងដា នារីរងគ្រោះបានវិប្បត្តិផ្លូវចិត្ត ដើរចេញពីផ្ទះក្រោយហូបបាយថ្ងៃត្រង់រួច រហូតទទួលដំណឹងថាមានក្មេងស្រីលង់ទឹក នៅចំណុចខាងលើ ។សាកសពនារីរងគ្រោះ ក្រោយស្រង់បាន ធ្វើការពិនិត្យកោសល្យវិច័យឃើញថា ស្លាប់ដោយធ្វើអត្តឃាត ជ្រមុជទឹកស្លាប់ខ្លួន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.