ទូរទស្សន៍ OneFootball បាន​ទិញ​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ប្រកួត​បាល់ទាត់​ក្នុង​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​ជប៉ុន2021 MEIJI YASUDA J1 LEAGUE ទៅ​កាន់​៣ប្រទេស​ទៀត ក្នុង​ទ្វីប​អឺរ៉ុប រួម​មាន​ប្រទេស​អ៊ីតាលី ប្រទេស​សាន់ម៉ារីណូ និង​បុរី​វ៉ាទីកង់។

គេហទំព័រ jleague.co របស់​លីគ​កំពូល​ជប៉ុន បញ្ជាក់​ថា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​ទៅ​កាន់​៣ប្រទេស​នេះ​នឹង​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា នេះ​តទៅ។

សូម​បញ្ជាក់​ថា​កាល​ពី​ពាក់កណ្ដាល​ខែ​មិថុនា កន្លង​ទៅ​ទូរទស្សន៍​ Sony Pictures Networks របស់​ប្រទេស​ឥណ្ឌា បាន​ទិញ​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​ជប៉ុន ទៅ​កាន់​៨​ប្រទេស​រួម​​មាន​ប្រទេស​ឥណ្ឌា,បង់ក្លាដេស,​ប៊ូតាន់, អាហ្វហ្គានីស្ថាន,​ម៉ាល់ឌីវ,​នេប៉ាល់,​ប៉ាគីស្ថាន​និង​ស្រីលង្កា។

អត្ថបទពាក់ព័ន្ធ៖ទូរទស្សន៍​មួយ​​ទិញ​​សិទ្ធិ​ផ្សាយ​​​លីគ​កំពូល​ជប៉ុន ទៅ​៨ប្រទេស ធ្វើ​ឱ្យ​កើន​ឡើង​ជាង​៦០​ប្រទេស

តាម​ផែនការ​ពានរង្វាន់ 2021 MEIJI YASUDA J1 LEAGUE នឹង​ប្រកួត​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​២០២១ ដែល​មាន​១៩៩​ប្រកួត។ ក្រោយ​ប្រកួត​វិលជុំ​សន្សំ​​​ពិន្ទុ​រវាង​ក្រុម​ទាំង​២០ ចំនួន​២ជើង​ចប់ ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវកាល​ហើយ​ មាន​ឈ្មោះ​ចូលរួម​ប្រកួត​ពានរង្វាន់​ FIFA Club Word Cup ផង​ដែរ។ ក្រុម​ចំណាត់​ថ្នាក់​​លេខ​១​ដល់​លេខ៣ មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ពានរង្វាន់​ជើង​ឯក​កម្រិត​ទ្វីប AFC Champion League ខណៈ​ក្រុម​បាត​តារាង​ចំនួន​៤ក្រុម​ត្រូវ​ធ្លាក់​ទៅ​លេង​ពានរង្វាន់​កម្រិត​ទី២ J2 League នៅ​រដូវកាល​បន្ទាប់៕

Telegram-Troryorng
Share.