សិល្បៈជាតិ៖ ឯកឧត្តម កែ សួនសុភាព ប្រធានគណៈកម្មការចូលឆ្នាំបន្ទាយឆ្មារ បានដឹកនាំក្រុមការងារ និងសាធារណៈជនចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយ គឺការវាយក្អម។ វត្តមានឯកឧត្តម បានធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយនិងស្និទ្ធស្នាល នៅក្នុងឱកាសចូលឆ្នាំថ្មី ថ្ងៃទី២ នាថ្ងៃទី១៥ មេសា ២០២៣។

នៅក្នុងឱកាសនោះក៏សង្កេតឃើញវត្តមាន លោកជំទាវ កែ សួនសុភី អនុប្រធានគណៈកម្មការ ក៏បានចូលរួមលេងកម្សាន្តផងដែរ ។ ល្បែងប្រជាប្រិយ វាយក្អម លេងកម្សាន្តបន្ទាប់ពីកម្មវិធីរាំស្គរដៃ និងពិធីសាសនា គឺពូនភ្នំខ្សាច់ និងសូត្រមន្ដ នៅវត្តរតនៈវនារាមបន្ទាយឆ្មារ នាព្រឹកថ្ងៃទី១៥ មេសា ២០២៣។

សូមជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំបន្ទាយឆ្មារ មានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ មេសា ២០២៣ ។ កម្មវិធីនេះផ្ដួចផ្ដើមដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ សហការជាមួយ សហភាពសព័ន្ធខេត្តបន្ទាយមានជ័យ និងគាំទ្រពីរដ្ឋបាលខេត្ត៕

Share.