សិល្បៈជាតិ៖ វត្តមាន ឯកឧត្តម កែ សួនសុភាព ប្រធានគណៈកម្មការចូលឆ្នាំបន្ទាយឆ្មារ នៅភូមិល្បុក្កតោ ក្នុងបរិវេណវត្តរតនៈវនារាមបន្ទាយឆ្មារ បានបង្ហាញស្មារតីគាំទ្រពេញទំហឹង គុនល្បុក្កតោខ្មែរ។

នៅក្នុងឱកាសនោះដែរ គេសង្កេតឃើញមានវត្តមាន លោកជំទាវ កែ សួនសុភី អនុប្រធានគណៈកម្មការចូលឆ្នាំបន្ទាយឆ្មារ និងថ្នាក់ដឹកនាំផ្សេងទៀត ព្រមទាំងសាធារណជន ទស្សនាការសម្ដែងក្បាច់គុនល្បុក្កតោខ្មែរ នាព្រឹកមិញ។

ក្បាច់គុនល្បុក្កតោរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុង បញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូកាលពី ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២។

នេះជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គិតត្រឹមថ្ងៃទី១៥ ខែមេសា ២០២៣។ ចូលឆ្នាំបន្ទាយឆ្មារ មានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា ៕

Share.