សិល្បៈជាតិ៖ មហាជនជាច្រើនបានចូលរួមសប្បាយរីករាយ នៅក្នុងព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ ជាពិសេសតំបន់ត្រជាក់ចិត្ត ជាទីយុវវ័យនាំគ្នារាំលេង ក្រោមទឹកបាញ់ពីអាជ្ញាធរ និងទឹកពពុះសាប៊ូ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កែ សួន សុភាព ប្រធានគណៈកម្មការ និងលោកជំទាវ កែ សួនសុភី អនុប្រធានគណៈកម្មការ ព្រមទាមថ្នាក់ដឹកនាំអមដំណើរជាច្រើនទៀត។

វត្តមានដ៏ថ្លៃថ្លារបស់លោកទាំងពីរ កាន់តែធ្វើឲ្យអ្នកចូលរួមសប្បាយរីករាយ និងស្និទ្ធស្នាល ហើយអ្នកចូលរួមកាន់តែច្រើនឡើងៗ នៅរសៀលថ្ងៃទី ១៥ មេសា ២០២៣។ ទន្ទឹមនឹងនេះ ការចាក់ភ្លេងឌីជេ រាំលេងកម្សាន្ត និងវត្តមានឌីជេក្ដិប បានបង្កបរិយាកាសសប្បាយរីករាយ មួយផ្នែកទៀត។

តើអ្នកបានមកកម្សាន្តនៅតំបន់ត្រជាក់ចិត្តហើយឬនៅ? បើនៅទេ កុំភ្លេចចូលរួមស្អែកនេះ ដែលជាថ្ងៃចុងក្រោយ នៃកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ។

សូមទស្សនាបណ្ដុំរូបភាពសប្បាយៗ ខាងក្រោមនេះ៖

Share.